សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !

6 Videos


សឿ សុធារ៉ា ដែលធ្លាប់ប្រាប់ «ប្រជាប្រិយ »ក្តែងៗថា នាងនឹងមិនទទួលថតភាពយន្តនោះទេ ដរាបណាមិនបានតំណែងជាតួឯកស្រី ។ដោយឡែក នៅពេលជួបជាមួយនាងកាលពីពេលថ្មីៗនេះ ស្រាប់តែ សឿ សុធារ៉ា បានផ្លាស់ប្តូរឥរិយាបថ ដោយបន្ទន់ខ្លួនយល់ព្រមទទួលថតគ្រប់រឿងឲ្យគេពេញចិត្តហៅនាងសម្តែង រហូតនាងបាននិយាយថា «បីឆ្នាំមុន មិនដូចបច្ចុប្បន្ននេះទេ » ។

សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !

កាលពីប៉ុន្មានខែមុន សឿ សុធារ៉ា ទើបតែទទួលថតរឿងថ្មីមួយក្នុងតំណែងជាតួឯកស្រី ក្រោយមកទៀតមានផលិតកម្មជាច្រើន បានទាក់ទងហៅនាងថតភាពយន្តជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺភាគច្រើនម្ចាស់ផលិតកម្មមិនបានហៅនាងថតក្នុងតំណែងជាតួឯកស្រីនោះទេ រហូតធ្វើឲ្យនាងមានការរារែកនៅក្នុងចិត្ត រហូតនិយាយថា នាងនឹងមិនទទួលថតនោះទេ ដរាបណាមិនបានតំណែងជាតួឯកនោះ ។

សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !

ចុងក្រោយនេះស្រាប់តែមានពត៌មានជាច្រើនថា សឿ សុធារ៉ា បានបន្ទន់ឥរិយាបថ ដោយយល់ព្រមទទួលថតរឿងឡើងវិញ ទោះជាស្ថិតក្នុងតំណែងជាតួអង្គអ្វីក៏ដោយ ។

សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !

នៅក្នុងថ្ងៃប្រគុំតន្ត្រីសប្បុរសធម៌ស្វែងរកថវិការដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ជាកាលពីសប្តាហ៍មុន សឿ សុធារ៉ា បានគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ មើលទៅស្រស់ស្អាតម្យ៉ាងដែរ ទោះបីជានាងមានវ័យកាន់តែច្រើនក្តី។

សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !

ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ សឿ សុធារ៉ា ពិតជាស្រស់ស្អាតមិនចាញ់ កាលពីនាងនៅលីវនោះទេ។ សូម្បីតែរូបរាងរបស់នាងក៏កាន់តែស្លីមស្អាតជាងមុន នាងបានឲ្យដឹងថា ៣ឆ្នាំមុនមិនដូចបច្ចុប្បន្ននេះទេ ត្រូវចេះផ្លាស់ប្តូរ អីចឹងទោះជាតួអង្គអ្វីក៏នាងយល់ព្រមទទួលថតទាំងអស់ ពីព្រោះនាងស្រលាញ់សិល្បៈ ។

សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !

សឿ សុធារ៉ា បន្ថែមថា «យើងអាយុច្រើនហើយ ចង់បានតំណែងតួឯកអីទៀត (សើច…) តួអីក៏សម្តែងបានដែរ » ៕

អាលីណា

សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !សឿ សុធារ៉ា បីឆ្នាំមុនមិនដូចបច្ចុប្បន្ន !