ប្រទេស​ចំនួន​២១ នឹងចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ​សភា​តំបន់​អាស៊ី នៅ​កម្ពុជា នា​ថ្ងៃស្អែក​ ​ និពន្ធដោយ : ម៉ៅ សុផា       September-25-2016, 8:19 pm         132

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រទេស​ចំនួន​២១ នឹងចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ​សភា​តំបន់​អាស៊ី នៅ​កម្ពុជា នា​ថ្ងៃស្អែក​ ​ភ្នំពេញ​៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ នៃ​សភា​តំបន់​អាស៊ី (APA) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។ រដ្ឋសភា​កម្ពុជា គឺជា​ម្ចាស់ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​។​

រហូតមកដល់​ថ្ងៃទី​២៥​នេះ ប្រទេស​ចំនួន​២១ ក្នុងចំណោម​ប្រទេស​ទាំង​៤២ ដែលជា​សមាជិក​នៃ​សភា​តំបន់​អាស៊ី បាន​ឆ្លើយតប​មក​កម្ពុជា​ថា នឹងចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ នៅ​ថ្ងៃស្អែក​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​រដ្ឋសភា​។

យោងតាម​ប្រភព​ខាងលើ ប្រទេស​ទាំង​២១​នោះ រួមមាន ឡាវ​, វៀតណាម​, ថៃ​, ឥណ្ឌូនេស៊ី​,  អាហ្គានីស្ថាន​, បា​រ៉ែ​ន​, បង់​ក្លា​ដែ​ស​, ប៊ូ​តាន​, ចិន​, អ៊ីរ៉ង់​, អ៊ីរ៉ាក់​, កា​ហ្សា​ស្ថាន​, គុយ​វ៉ែត​, ប៉ា​គី​ស្ថាន​,​ប៉ា​ឡេ​ស្ទី​ន​, រុស្សី​, ស្រីលង្កា​, សោ​ឌី​អារ៉ាប់​បី​, ទួ​គី និង យូ​ណាយ​ធី​ត អារ៉ាប់​អេ​មឺ​រ៉េត​។ ក្នុងចំណោម​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​ទាំង​២១​ខាងលើ  គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន​បាន​មកដល់​កម្ពុជា​ហើយ នៅ​ថ្ងៃទី​២៥​នេះ ហើយ​គណៈប្រតិភូ​នៃ​ប្រទេស​ផ្សេងៗ​ទៀត កំពុងតែ​ធ្វើដំណើរ​មកជា​បន្តបន្ទាប់​។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​នៃ​រដ្ឋសភា ធ្លាប់​ពន្យល់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ គឺជា​ដំណាក់កាល​ដំបូង នៃ​ការប្រមូល​មតិ និងសេចក្តីសម្រេច​នានា ដើម្បី​យកទៅដាក់​ក្នុង​  ដែល​នឹង​រៀបចំឡើង នា​ចុងឆ្នាំ​២០១៦​។​

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​នៃ​សភា​តំបន់​អាស៊ី​លើក​ទី​៩ នា​ចុងឆ្នាំ​២០១៦ ក៏​កម្ពុជា នឹង​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំសភា​តំបន់​អាស៊ី លើក​ទី​៨  ម្តង​រួចមកហើយ កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ដោយមាន​ប្រធាន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋសភា ព្រឹទ្ធសភា ពី​បណ្តា​ប្រទេស​ជា​សមាជិកសភា​តំបន់​អាស៊ី យ៉ាង​តិ​ចំនួន​២៣​ប្រទេស​ចូលរួម ជាមួយនឹង​វត្តមាន​គណៈប្រតិភូ​ពី​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ អង្គការ​ដៃគូ​របស់​សភា​តំបន់​អាស៊ី ជាច្រើន​ទៀត​៕