អារ៉ាប់​រួម​៖ សកម្មភាព​អ៊ីរ៉ង់​ធ្វើ​ឲ្យ​មជ្ឈិមបូព៌ា «​អស្ថិរភាព​» ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-25-2016, 8:39 pm         7

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អារ៉ាប់​រួម​៖ សកម្មភាព​អ៊ីរ៉ង់​ធ្វើ​ឲ្យ​មជ្ឈិមបូព៌ា «​អស្ថិរភាព​» ​រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមអេមីរ៉ាត ថ្លែងនាកិច្ចប្រជុំមហាសន្និបាតលើកទី៧១ (រូបភាព UN)ប្រមុខ​ការទូត​អារ៉ាប់​រួម​អេ​មី​រ៉ា​ត (UAE) លោក Sheikh Abdullah Bin Zayed Al Nahyan បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​អ៊ីរ៉ង់ ជុំវិញ​ជម្លោះ​វាយប្រហារ​គ្នា ដែល​កំពុង​កើតឡើង​នៅ​ទូទាំង​មជ្ឈិមបូព៌ា​។ ហើយ​លោក ក៏បាន​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ទាំងអស់ ឲ្យ​ស្វែងរក​ច្រកចេញ​រួមមួយ សម្រាប់​ដោះស្រាយ​ជម្លោះ​ដែល​សម្លាប់​មនុស្ស​រាប់លាន​នាក់​មកហើយ​នោះ​។​

​រដ្ឋមន្ត្រីការបរទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត (UAE) លោក Sheikh Abdullah Bin Zayed Al Nahyan បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា អស្ថិរភាព និង​មាន​ភាព​តានតឹង​ខ្លាំង​។ នេះ​ក៏​ដោយសារតែ​អ៊ីរ៉ង់ បានរួម​ចំណែក​ក្នុង​សង្គ្រាម​បង្ហូរឈាម​ដែល​ផ្ទុះ​ឡើងជា​បន្ត​បន្ទាប់មក​នោះ​។  

​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤ ខែកញ្ញា លោក Al Nahyan និយាយថា ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​តំបន់ ជាពិសេស​ពី​សំណាក់​អ៊ីរ៉ង់​ដែលជា​ប្រទេស​តែមួយគត់​មាន​រដ្ឋធម្មនុញ្ញ​ចែង​ពី​ការពង្រាយ​បដិវត្តន៍ កំពុង​ធ្វើ​ឲ្យ​ជម្លោះ​ក្នុង​តំបន់​កាន់តែ​តានតឹង​ទៅហើយ​។ នេះ​ក៏​ព្រោះតែ​អ៊ីរ៉ង់ អនុវត្ត​គោលនយោបាយ​វាតទី​និយម រំលោភ​គោលការណ៍​អធិបតេយ្យភាព និង​តែងតែ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជិតខាង​។​

​រដ្ឋមន្ត្រីការបរទេស​ប្រទេស​អ្នកមាន​ខាងលើ​បន្តថា ប្រទេស​ជាច្រើន​ដូចជា លី​ប៊ី អ៊ីរ៉ាក់ សូ​ម៉ាលី យេ​ម៉ែន និង​ស៊ី​រី​ជាដើម​នោះ កំពុងតែ​បែកខ្ទេច​ខ្ទី​ដោយសារ​សង្គ្រាម​ក្នុងស្រុក ។ ប៉ុន្តែ មកទល់ពេលនេះ ដំណោះស្រាយ​ដែល​ពឹង​ផ្អែកលើ​ការគ្រប់គ្រង​ជម្លោះ មិនមាន​ប្រសិទ្ធភាព​អ្វី​ឡើយ ខណៈ​ជម្លោះ​នៅតែ​បន្ត​ឆក់យក​ជីវិត​មនុស្ស​រាប់លាន​នាក់​មកហើយ​នោះ​។​

​លោក Al Nahyan លើកឡើងថា ដំណោះស្រាយ​ជម្លោះ​បច្ចុប្បន្ននេះ ក៏ដូចជា​ការផ្ដល់​ជំនួយ​មនុស្សធម៌​ជា​បន្តបន្ទាប់​នោះ ឬក៏​ការធ្វើ​សន្និសីទ​អន្តរជាតិ​អ្វី​នោះ មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។ លោក​បន្តថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អន្តរជាតិ គួរតែ​ផ្ដោតលើ​ការស្វែងរក​ដំណោះស្រាយ​រួមមួយ​។​

​សូមបញ្ជាក់ថា មកទល់ពេលនេះ តំបន់​មជ្ឈិមបូព៌ា​ទាំងមូល កំពុង​វឹកវរ​ដោយសារ​ជម្លោះ​នៅ​ប្រទេស​ជាច្រើន ព្រមទាំង​ការរីក​រាលដាល​នៃ​ក្រុម​ភេរវកម្ម​ជ្រុលនិយម ជាពិសេស​ក្រុម​រដ្ឋ​ឥស្លាម​តែម្ដង​។ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​ឧទ្ទាម ចេះតែ​បន្ត​រហូតមក បើទោះជា​មានការ​ប្រឹងប្រែង​សម្របសម្រួល​ពី​អាមេរិក និង​រុស្សី ក៏ដោយចុះ​។​ប៉ុន្តែ​បទ​ឈប់​បាញ់​ដែលមាន​រយៈពេល​ខ្លី​ទាំងនោះ មិន​ត្រូវបាន​អនុវត្ត​ឲ្យ​ពេញលេញ​ឡើយ និង​តែង​ត្រូវ​បំពាន​ជានិច្ច​៕