សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !

6 Videos


ទោះបីជាក្លាយជាអ្នកម្តាយរបស់គេក៏ពិតមែន តែពិធីការិនីរូបស្រស់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន សុខ សោម៉ាវត្តី នៅតែស្រស់ស្អាតជាពិសេស នៅពេលនាងតុបតែងខ្លួនបែបទាន់សម័យ ។

សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !

ថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហាញខ្លួននៅក្នុងរឿង«ខូចចិត្តអាជីព» ដោយក្នុងនោះនាងតុបតែងខ្លួនជាមនុស្សប្រុស ។ មានការសរសើរថា នៅពេលសម្តែងឬតែងខ្លួនជាមនុស្សប្រុសបែបនេះ សុខ សោម៉ាវត្តី នៅតែឃ្យូតគួរអោយស្រលាញ់ ។ ភាគច្រើន សុខ សោម៉ាវត្តី សម្តែងជាតួស្រី ដែលមានចរិកក្រម៉ិចក្រម៉ើមពូកែឌឺ ដែលសក្តិសម ជាមួយនិងរូបរាងរបស់នាង ។

សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !

ប៉ុន្តែសម្រាប់រឿង ដែលនាងកំពុងថតអោយផលិតកម្មរ៉ុកនោះ គឺរឿង«ខូចចិត្តអាជីព» សុខ សោម៉ាវត្តី សម្តែងជាតួស្រីដែលមានការតុបតែងខ្លួនជាប្រុស ថែមទាំងជាអ្នកប្រដាល់រួមជាមួយតួប្រុសលោក លី វ៉ាហេត ជាកីឡាបាល់ទាត់ ។

សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !

ជាមួយម៉ូតសក់ខ្លីបែបជាមនុស្សប្រុស សុខ សោម៉ាវត្តី នៅតែ ឃ្យូត នេះជាលើកដំបូងហើយ ដែល សុខ សោម៉ាវត្តី ដើរតួបែបនេះ។ប៉ុន្តែយ៉ាង ណាអ្នកមេម៉ាយរូប នេះបាន ព្យាយាមសម្តែងអស់ពីសមត្ថភាព ហើយរំពឹងថា រឿងមួយនេះនឹងទទួលបានការគាំទ្រនិងចាប់អារម្មណ៍ពិ សំណាក់ មហាជន ។

សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !

នៅក្នុងពេលឆាប់ៗនេះសុខ សោម៉ាវត្តី និងថតរឿងរួមគ្នាជាមួយលោក ជា វណ្ណារិទ្ធ អោយទូរទស្សន៍បាយ័ន ជា ស្នាដៃនិពន្ធរបស់លោក ហ៊ុយ វាសនា។សុខ សោម៉ាវត្តី បានសម្រេចចិត្តបញ្ចប់ការសម្តែងក្នុងពេល ដ៏ខ្លីខាងមុខនេះដើម្បីពង្រឹង ការងារពិធីការិនីនិងជំនួញរបស់នាង៕

ចេនី

សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !សុខ សោម៉ាវត្តី នៅតែឃ្យូត ពេលតែងខ្លួនជាបុរស !