បណ្ឌិត ច័ន្ទ សំណព្វ ជំរុញ​ឲ្យ​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​ ​ និពន្ធដោយ : សឿន វណ្ណឌេត       September-25-2016, 9:19 pm         130

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បណ្ឌិត ច័ន្ទ សំណព្វ ជំរុញ​ឲ្យ​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​ ​ដើម្បី​ជួយ​លើកស្ទួយ​មុខមាត់​ប្រទេសជាតិ ក៏​ដូច​ភាសាជាតិ​ក្នុង​វិស័យ​កីឡា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ លោក​បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បាន​ជំរុញ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ពាក្យពេចន៍​ជា​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​កម្ពុជា​។ ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្តីពី «​អ្នកសារព័ត៌មាន និង MC កីឡា​» នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​កាលពីដើម​សប្តាហ៍​កន្លងមក​។​

​លោក​បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន និង​អត្ថាធិប្បាយ​កីឡា​កម្ពុជា ដែល​តែងតែ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​ក៏​ដូច​សរសេរ​ព្យាយាម​កាត់បន្ថយ ដោយ​ងាក​មកប្រើប្រាស់​ពាក្យពេចន៍​ជា​ភាសា​ខ្មែរ​ជំនួស​វិញ​។ ការជំរុញ​នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​ជាតិ កិត្តិយស​ជាតិ និង​ភាសាជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​មាន​លក្ខណ​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​។​

បណ្ឌិត ច័ន្ទ សំណព្វ ជំរុញ​ឲ្យ​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​ ​ និពន្ធដោយ : សឿន វណ្ណឌេត       September-25-2016,  9:19 pm         130

​ដើម្បី​ចូលរួមចំណែក​ជួយ​សម្រួល​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​វិស័យ​កីឡា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​កាន់​តែមាន​ភាពងាយស្រួល​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បង្កើត​បទានុក្រម​ខ្មែរ​ផ្លូវការ​មួយ សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​វិស័យ​កីឡា​កម្ពុជា​។  

​ជាមួយគ្នានេះ ដើម្បី​ជួយ​សម្រួល​ដល់​ការបង្កើត​បទានុក្រម​ខ្មែរ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ជំរុញ​ឲ្យ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​រៀបចំ​ចងក្រង​ឯកសារ​ពាក្យពេចន៍​ដែល​សហព័ន្ធ​បាននិងកំពុង​ប្រើប្រាស់​បច្ចុប្បន្ន ដើម្បី​បញ្ជូនមក​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។​

បណ្ឌិត ច័ន្ទ សំណព្វ ជំរុញ​ឲ្យ​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​ ​ និពន្ធដោយ : សឿន វណ្ណឌេត       September-25-2016,  9:19 pm         130

​បន្ទាប់មក លោក នឹង​បញ្ជូន​ឯកសារ​ទាំងនេះ​បន្តទៅ​កាន់​ក្រុម​ប្រឹក្សាជាតិ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​កែលម្អ​រាល់​ចំណុច​ខ្វះខាត មុន​ឈានដល់​ការបង្កើត​បទានុក្រម​ភាសា​ខ្មែរ​។ លោក​បាន​បញ្ជាក់ថា ការបង្កើត​បទានុក្រម​នេះ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​មុន​ថ្ងៃ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ឈាន​មកដល់​។

​លោក​បាន​បន្តថា ក្រោយ​ចប់​វគ្គ​បណ្តុះបណ្តាល​រដ្ឋ​បាល​កីឡា​ស្តីពី​«​អ្នកសារព័ត៌មាន និង MC កីឡា​» គណៈកម្មាធិការ​ជាតិ​អួ​ឡាំ​ពិ​ក​កម្ពុជា​នឹង​ចេញ​សេចក្តីប្រកាស​ពីរ​ព្រម​គ្នា ទីមួយ​សេចក្តីប្រកាស​ជំ​រុ​ឲ្យ​សហព័ន្ធ​ផ្ញើ​ឯកសារ​ពាក្យពេចន៍ និង​ទី​ពីរ​សេចក្តីប្រកាស​ជំរុញ​ឲ្យ​អ្នកសរសេរ និង​អត្ថាធិប្បាយ​កីឡា​ព្យាយាម​ប្រើប្រាស់​ភាសា​ខ្មែរ និង​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​កម្ពុជា​។

បណ្ឌិត ច័ន្ទ សំណព្វ ជំរុញ​ឲ្យ​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​ ​ និពន្ធដោយ : សឿន វណ្ណឌេត       September-25-2016,  9:19 pm         130

​គួរ​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្តីពី​«​អ្នកសារព័ត៌មាន និង MC កីឡា​» ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ NOCC រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩-២០ ខែកញ្ញា បានបញ្ចប់​ដោយ​ជោគជ័យ​។ ក្រោយ​ចប់​វគ្គ​នេះ​សិក្ខាកាម​ប្រមាណ​ជា​ជិត​៨០​នាក់​មកពី​សហព័ន្ធ​កីឡា​ជាតិ និង​ស្ថាប័ន​សារព័ត៌មាន​មិន​ត្រឹមតែ​ទទួលបាន​ការចែករំលែក​បទពិសោធន៍​ល្អៗ​ពី​វាគ្មិន​សំខាន់ៗ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ម្នាក់​មួយ​ផងដែរ​៕ 

បណ្ឌិត ច័ន្ទ សំណព្វ ជំរុញ​ឲ្យ​កាត់បន្ថយ​ប្រើប្រាស់​ភាសាបរទេស​ក្នុង​វិស័យ​កីឡា​ ​ និពន្ធដោយ : សឿន វណ្ណឌេត       September-25-2016,  9:19 pm         130