FFC ចាប់ផ្តើម​លក់​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង និង​ស្រីលង្កា​ និពន្ធដោយ : ថ្មីៗ       September-25-2016, 9:39 pm         10

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132FFC ចាប់ផ្តើម​លក់​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង និង​ស្រីលង្កា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ចាប់ផ្តើម​លក់​សំបុត្រ​ពីថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជា​បន្តបន្ទាប់​ជាមួយ​ហុងកុង និង​ស្រីលង្កា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។  យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក FFC តម្លៃ​សំបុត្រ​សម្រាប់​ការប្រកួត​នីមួយៗ គឺមាន​តម្លៃ​១០ ០០០​រៀល និង​៥០០០​រៀល ។​

​ការប្រកួត​មិត្តភាព​ជាមួយ​ហុងកុង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែតុលា ហើយ​៣​ថ្ងៃ​បន្ទាប់​ទៀត កម្ពុជា​នឹង​តទល់​ជាមួយ​ស្រីលង្កា​។ ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៦ និង​៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បច្ចុប្បន្នកំពុង​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហ​បុរី ប្រើប្រាស់​ការប្រកួត​មិត្តភាព​ទាំងនោះ ដើម្បី​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ AFF Suzuki Cup នៅ​ពាក់កណ្តាល​ខែតុលា ដោយ​ត្រូវ​ទទួល​ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។ ក្រុម​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ទទួលបាន​កៅអី​ក្នុង​ពូ​ល B សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម នៅ​រង់ចាំ​៕