វិធីកម្ចាត់ ឫស

6 Videos


បញ្ហាស្បែកដែលធ្វើឱ្យស្ត្រីពិបាកចិត្តបំផុតនោះ គឺស្នាមគ្រប់ប្រភេទនេះហើយ មិនថា ជាប្រជ្រុយ សាច់ដុះតូចៗ ឫស មុនក្បាលខ្មៅ ឬ ស្នាមអុជខ្មៅទេ តិច ឬច្រើន ក៏អាចឱ្យភាពទាក់ទាញបាត់បង់មួយកម្រិតទៅតាមនោះដែរ។ ហេតុនេះហើយ យើងសូមណែនាំវិធីងាយៗ តែមានប្រសិទ្ធភាព ក្នុងការកម្ចាត់កំហុសឆ្គងនៃស្បែករបស់សុភាពនារីឱ្យប្រសើរឡើងវិញ។

ឬសមានរាប់រយប្រភេទ ប៉ុន្តែភាគច្រើនឬសកើតឡើងដោយសារមេរោគ HPV ដែលជាប្រភេទងាយនឹងកម្ចាត់ ។ ដើម្បីកម្ចាត់ឫស អ្នកត្រូវយកទឹកខ្មេះជូតបរិវេណមានឫស ហើយប្រើស្កុតបិតពីលើ ដោយធ្វើ និងផ្លាស់ស្កុត ២ដងក្នុងថ្ងៃ។ វិធីម្យ៉ាងទៀត ប្រើតែស្កុតមួយមុខក៏បាន ដោយបិតឱ្យជាប់ និងជិតរយៈពេល ៦ថ្ងៃទើបបើក ហើយត្រាំទឹក ហើយប្រើថ្ម (ថ្មខាត់ក្រិនកែងជើង) ខាត់ដុសវាចេញ ៕ លក្ខិណា

វិធីកម្ចាត់ ឫស