ដឹងទេ! គ្រាប់ជី មានគុណសម្បតិ្តកម្រិតណាចំពោះសុខភាព?

6 Videos


មនុស្សជាច្រើនធ្លាប់បានដឹងពីគ្រាប់ជីរួចមកហើយ គ្រាប់ជីគឺងាយនឹងរកទិញបាននៅតាមផ្សារនានា ។ ដោយឡែកគ្រាប់ជីត្រូវបានគេចាត់ទុកថាមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាពដែលអ្នកមិននឹកស្មានដល់ ។ តាមពិតទៅវាមានគុណសម្បត្តិខ្លាំងដោយជួយពន្លឿនការរំលាយអាហារ កាត់បន្ថយទំងន់ និងកាត់បន្ថយបញ្ហា រលាកផ្សេងៗ ។
ដឹងទេ! គ្រាប់ជី មានគុណសម្បតិ្តកម្រិតណាចំពោះសុខភាព?
កាលពីអតីតកាលក្នុងសម័យវប្បធម៌ Mayan និង Aztec មនុស្សក្នុងសម័យនេះបានយកគ្រាប់ជីមកធ្វើជា អាហារបង្កើនថាមពលជាយូរមកហើយ ។ បច្ចុប្បន្ននេះមនុស្សមួយចំនួនបានយកគ្រាប់ជីមកពិសារ ដោយដឹងខ្លះៗពីគុណសម្បត្តិរបស់វា ប៉ុន្តែមិនបានដឹង ទាំងស្រុងនូវអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ ។ ក្នុងគ្រាប់ជីមានអាហារូបត្ថម្ភដ៏ច្រើន ដែលសក្តិសមសម្រាប់ជាអាហារបំប៉នសុខភាពផងដែរ ។ ខាងក្រោមនេះជាគុណសម្បត្តិរបស់គ្រាប់ជី ៖

• មានសារធាតុប្រូតេអ៊ីន ២ដងជាងគ្រាប់ធញ្ញជាតិដទៃ
• មានសារធាតុកាល់ស្យូម ៥ដងច្រើនជាងទឹកដោះគោសុទ្ធមួយកែវ
• មានសារធាតុប៉ូតាស្យូម ២ដងច្រើនជាងសារធាតុដែលមាននៅក្នុងផ្លែចេក
• មានសារធាតុប្រឆាំងអុកស៊ីតកម្ម ៣ដងច្រើនជាងផ្លែប្ល៊ូប៊ែរី
• មានសារធាតុដែក ៣ដងច្រើនជាងជាតិដែលមាននៅក្នុងស្ពៃពួយឡាំង
• មានអាស៊ីតអូមេហ្គា ៣ និង អាស៊ីតខ្លាញ់អូមេហ្គា ៦ច្រើន ។

បន្ថែមពីនេះគ្រាប់ជីគឺជាប្រភេទអាហារដ៏សំខាន់ ជាសារធាតុងាយរលាយ ជួយរំលាយអាហារ និងជាអាហារ កាកសរសៃច្រើន ។ សម្រាប់សុខភាពទាំងមូល គ្រាប់ជីអាចជួយបង្កើនថាមពល ពង្រឹងកម្លាំងក្នុងរាងកាយ បង្កើនប្រព័ន្ធការពាររាង កាយ ជួយទប់លំនឹងកម្រិតជាតិស្ករក្នុងឈាម និងជួយសម្រួលចលនាពោះវៀន ។

ពង្រឹងការរំលាយអាហារ ៖
ចំពោះការរំលាយអាហារវិញ វាជួយបានច្រើននូវមុខងារនេះ ព្រោះសំបូរដោយសារធាតុប្រូតេអ៊ីន អាហារូបត្ថម្ភ ជួយដល់មុខងាររំលាយអាហារ ។ សារធាតុប្រូតេអ៊ីនទាំងនេះ រួមទាំងសារធាតុប្រឆាំង អុកស៊ីតកម្មផងនោះ វានឹងួយពង្រឹងដល់មុខងារប្រព័ន្ធរំលាយអាហារ ជួយដុតកម្រិតកាឡូរី និងខ្លាញ់ បានយ៉ាងប្រសើរ ។

ជួយសម្រកទំងន់ ៖

ដោយសារវាមានសមត្ថភាពរំលាយខ្លាញ់បែបនេះហើយ បានជាអ្នកដែលមានបំណងចង់សម្រកទំងន់ គួរជ្រើសរើសគ្រាប់ជីមកពិសារ ព្រោះក្រៅពីអាចរក្សាលំនឹងសារធាតុប្រូតេអ៊ីន ទៅចិញ្ចឹមរាងកាយហើយនោះ វាកជួយធ្វើអោយអារម្មណ៍អ្នកស្រស់ថ្លាពេញមួយថ្ងៃ ពេលបានពិសារ និងមានអារម្មណ៍ថាឆ្អែត មិនឃ្លាន អាហារញឹកញាប់ ។

ជួយកាត់បន្ថយបញ្ហារលាក ៖

បញ្ហារលាកតាមសន្លាក់ឆ្អឹង និងបញ្ហាសុខភាពក្នុងសរីរាង្គខ្លះតែងតែកើតមានជាពិសេសចំពោះមនុស្សចាស់ ដែលមានជាលិកាទន់ខ្សោយ ដូច្នេះការពិសារគ្រាប់ជីគឺជាជម្រើសសមស្រប ព្រោះក្នុងគ្រាប់ជីមានផ្ទុកសារធាតុ អូមេហ្គា ៣ និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលសារធាតុទាំងពីរនេះ គឺសំខាន់បំផុតក្នុងការកាត់បន្ថយបញ្ហា រលាកក្នុងរាងកាយ ។

តើគួរពិសារគ្រាប់ជីរបៀបម៉េចដើម្បីទទួលបានលទ្ធផល?
គ្រាប់ជីគឺជាគ្រាប់តូចៗ ងាយនឹងលាយជាមួយអាហារផ្សេងៗយកមកពិសារ ។ ក្រៅពីនេះអ្នកអាចក៏យកមកពិសារជាភេសជ្ជៈតែម្យ៉ាងក៏បាន ។ ដោយឡែកមនុស្សមួយចំនួនបានយកគ្រាប់ ជីស្រស់មិនទាន់ដាក់អោយរីកទៅលាយជាមួយ អាហារអូតមីល ឫយកទៅរួយលើបន្លែគ្រប់មុខ និងលើនំ៕ សុផល