កាណូតទេសចរណ៍២គ្រឿងបុកគ្នា នៅខេត្តកំពត

ខេត្តកំពត ៖ នៅ​មុន​នេះ​បន្តិច​(​ថ្ងៃ​ទី​២៥ កញ្ញា ២០១៦) មាន​ករណី​ទូក​កាណូត​ទេសចរណ៍ ២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង នៅ​តាម​បណ្ដោយ​ព្រែក​ក្នុង​ខេត្តកំពត ដែល​ភ្ញៀវ​ទេសចរណ៍ នាំ​គ្នា​ជិះ​កម្សាន្ត​ទស្សនា​សត្វ​អំពិលអំពែក នា​ពេល​រាត្រី​។ តាម​ព័ត៌មាន​ជំហាន​ដំបូង គ្រាន់តែ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា​១០០​នាក់ ដែល​កំពុង​ជិះ​កាណូត​ទាំង​២​នេះ តែ​ហេតុការណ៍​នេះ ពុំ​ទាន់​ដឹង​មាន​របួស​មនុស្ស​ប៉ុន្មាន​នាក់ ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ណាមួយ​ទេ​។ ព័ត៌មាន​បន្ថែម កោះសន្តិភាព នឹង​ផ្ដល់​ជូន​នៅ​ពេល​ក្រោយ​៕