មន្ត្រីអាជ្ញាធរអប្សរា ចិត្តព្រៃផ្សៃ លើកដៃប្រល័យ ក្មេងប្រុសមានសតិមិនគ្រប់ រហូតសន្លប់ ត្រូវបានរិះគន់

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីថ្ងៃ ទី២៣ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេនប្រាសាទអង្គរវត្តនៃ ខេត្តសៀមរាប។ក្មេងមានសតិ មិនគ្រប់ម្នាក់ ត្រូវបានក្រុមបុគ្គល នៃមន្ត្រីរបស់ អាជ្ញាធរជាតិអប្សរា ដែលមាន ភារកិច្ចប្រចាំការនៅក្នុងបរិវេណប្រាសាទអង្គរវត្តព្រួតគ្នាវាយដំធ្វើបាបរហូតដល់ សន្លប់ពេលដែលរកបាយហូបក្នុងវត្ត ដើម្បីចំអែតក្រពះ និងធ្វើអោយបែកចាន។ បណ្តាលអោយអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកក៏ដូចជាមហាជននិង អ្នកស្អប់ខ្ពើមនូវរាល់ទម្រង់ នៃអំពើហិង្សាលើកុមារទាំងកុមារពិការ(មានសតិមិន ប្រក្រតី) កុមារកំព្រា គ្មានទីពឹង បានធ្វើការថ្កោលទោស និងសម្ដែងការមិនពេញ ចិត្តហើយសុំអំពាវនាវដល់អាជ្ញាធ មានសមត្ថកិច្ចស្ថាប័ន្ធអង្គភាពពាក់ព័ន្ធអង្គកា ជាតិ-អន្តរជាតិ មេត្តាធ្វើការពិនិត្យសិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងចាត់វិធាន ការតាមផ្លូវច្បាប់លើបុគ្គល ក្រុម ឬ បក្សពួក ដែលបានប្រព្រឹត្តិអំពើទារណកម្ម ឬ អំហិង្សាលើកុមារបែបនេះ។

ប្រភពបានអោយដឹងថា គេឃើញក្មេងរូបនោះ មានសតិមិនគ្រប់ ហើយជាជន អានាថា គ្មានទីពឹង បានដើរចូលមកក្នុងវត្ត ដើម្បីរកបាយហូប ខណៈពេលនោះ គេឃើញក្មេងរូបនោះ បានបោកចានបាយបែក អស់ចំនួនមួយ ហើយបន្ទាប់ទៅ ក្មេងនោះបានរត់ចេញទៅបាត់ ស្រាប់តែមានក្រុមមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា មួយក្រុម បានរត់ស្ទាក់ខាងមុខ រួចចាប់បាន ហើយយកទៅកន្លែងស្ងាត់ នៅក្នុង ព្រៃជិតទីកន្លែងគោរពសក្ការៈលោកតារាជ្យហើយបានវាយជាច្រើនដៃរហូតដល់ សន្លប់ រួចហើយបានចងដៃ ព័ទ្ធស្លាបសេកមកខាងក្រោយ រួចទុកចោលក្នុងព្រៃ ចោលក្នុងព្រៃគួរអោយសង្វេគបំផុត។

ក្រោយមកទើបមានមន្ត្រីនគរបាល-មន្ត្រីអាជ្ញាធរជាតិអប្សរាបានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះដោយយកស្បង់ចីពររុំមុខដូចអ្នកទោស ឧក្រិដ្ឋអញ្ចឹង។

ទាក់ទិនករណីនេះដែរគេនៅទន្ទឹងរង់ចាំស៊ើបអង្កេតមើលពីសំណាក់អាជ្ញាធរសិនថាតើហេតុការណ៍នោះវាកើតឡើងយ៉ាងដូចម្ដេច៕

មន្ត្រីអាជ្ញាធរអប្សរា ចិត្តព្រៃផ្សៃ លើកដៃប្រល័យ ក្មេងប្រុសមានសតិមិនគ្រប់ រហូតសន្លប់ ត្រូវបានរិះគន់ មន្ត្រីអាជ្ញាធរអប្សរា ចិត្តព្រៃផ្សៃ លើកដៃប្រល័យ ក្មេងប្រុសមានសតិមិនគ្រប់ រហូតសន្លប់ ត្រូវបានរិះគន់