ខឹងព្រោះស្រលាញ់ ប្តីចាក់ប្រពន្ធ ១៦កាំបិត ឈាមស្រោចពេញខ្លួន

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយ សារតែភ្លើងប្រចណ្ឌ ឡើងកប់ពពក ប្តីប្រពន្ធ១គូបានឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃ.ករៀងៗ រហូតផ្ទុះហិង្សា ដោយបុរសជាប្តី បានទាញកូនកាំបិតចុងស្រួចចាក់ប្រហារប្រពន្ធ១៦កាំបិត បន្ទាប់មកចាក់ខ្លួនឯង៤កាំបិត បង្កឲ្យមានការភ្ញាក់ ផ្អើលពេញភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីប៉ូលីសស្រុកមេមត់បានអោយដឹងថា ស្រ្តីរងគ្រោះជាប្រពន្ឋ ឈ្មោះ ហែម ផល្លា អាយុ២៨ឆ្នាំនិងបុរសជាប្តីឈ្មោះយិន សុខឡេង អាយុ៣៣ឆ្នាំបានប្រចណ្ឌ ប្រពន្ឋនិងឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង រហូតបុរសជាប្តីបានទាញកូនកាំបិតចុង ស្រួច ចាក់ប្រហារប្រពន្ធ១៦កាំបិត បណ្តាលឲ្យឈាមហូរពេញខ្លួនប្រាណ ប្តីនឹក ស្មានតែប្រពន្ធស្លាប់ ក៏បានយកកូនកាំបិត នោះមកចាក់ត្រូវ ត្រង់ពោះខ្លួនឯង៤ កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ដួលដេកក្នុងផ្ទះតៀម បង្ករឲ្យមានការភ្ញាក់ផ្អើល តែម្តង ។

ក្រោយកើតហេតុអ្នកស្រុកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។តែ បុរសជាប្តីបានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី២៥កញ្ញាក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម និងបានដឹកត្រឡប់ទៅស្រុកមេមត់វិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រី ជាប្រពន្ធ កំពុងសង្គ្រោះបន្ទាន់នៅឡើយ ដោយដាក់បញ្ជូល ខ្យល់អុកស៊ីសែន ហើយ គ្រូពេទ្យបានបង្ហើបប្រាប់ថា មិនសូវសង្ឃឹមប៉ុន្មាននោះទេ ៕

ខឹងព្រោះស្រលាញ់  ប្តីចាក់ប្រពន្ធ ១៦កាំបិត ឈាមស្រោចពេញខ្លួន ខឹងព្រោះស្រលាញ់  ប្តីចាក់ប្រពន្ធ ១៦កាំបិត ឈាមស្រោចពេញខ្លួន