ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៦)

វានយានខាង​មាន​រូប​រាង​ស្គាំង​ស្គម រី​មន្ត្រី​រូប​នោះ​ដុះ​ពុក​មាត់​ស្រមេមស្រមាម។
​ឆូវធានយឹន​​សួរ​យាន​ខាង​ថា៖
​«លោក​ខ្លាច​ណាស់​ទៅ​ឬ?»
​យានខាង ​ងក់​ក្បាល​ហើយ​គេ​ឆ្ងល់​ជា​ពន្លឹក ដោយ​មិន​ដឹង​ហេតុ​អ្វី​ក៏​កួកឆេង​និង​ហួងយុង​មក​នៅ​ទីនេះ​ដែរ។ ឆូវធានយឹន​​ពោល​ទៅ​កាន់​អ្នក​ម្ចាស់​ផ្ទះ​ថា៖
​«ថ្ងៃ​នេះ​មាន​ឱកាស​ដ៏​ល្អ​ប្រសើរ គឺ​ឱកាស​ដែល​អាច​ផ្ដល់​​ជូន​លោក​នូវ​បុណ្យ​ស័ក្តិ​យ៉ាង​ខ្ពស់ និង​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ ម្ដេច​ក៏​លោក​មើល​មិន​ឃើញ?»

 

អ្នក​ម្ចាស់​ផ្ទះ​ថា៖
​«សុំ​លោក​ម្ចាស់​ប្រាប់​មក​ផង ខ្ញុំ​បាទ​ពុំ​បាន​ដឹង​អ្វី​សោះ​តែ​ម្ដង!»
​ឆូវធានយឹន​​ពន្យល់​ថា៖
​«ទ័ព ​ជិនកួក​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​យើង ពិត​ជា​ប្រជារាស្ត្រ​នឹង​វេទនា​ណាស់ ហេតុ​អ្វី​ក៏​លោក​មិន​ដឹក​នាំ​អ្នក​ក្លាហាន​តំបន់​កាំងណាម​​នេះ ទប់​នឹង​សេចក្ដី​វេទនា​របស់​បណ្ដា​រាស្ត្រ ការ​នេះ​មិន​ជា​ផល​ប្រយោជន៍​ធំ​ឬ?»

អ្នក​ម្ចាស់​ផ្ទះ​ឆ្លើយ​ជា​បន្ទាន់​ថា៖
​«ខ្ញុំ​បាទ​មិន​ស្ដាយ​ជីវិត ឬ​ស្ដាយ​ទ្រព្យ​កិច្ច​តទល់​នឹង​ខ្មាំង​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រាជការ​មហា​សុង​ពុក​រលួយ​ពេក ម្ល៉ោះ​ហើយ​ទុក​ជា​ធ្វើ​ពលីកម្ម​យ៉ាង​ណា​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ ហេតុ​នេះ​បើ​លោក​ម្ចាស់​មាន​គំនិត​យ៉ាង​ណា​សុំ​មេត្តា​ប្រាប់​មក​ផង»
​ឆូវធានយឹន ​​ច្បូត​ពុក​ចង្កា​សើច​ហាស​ៗ មិន​ទាន់​ឆ្លើយ ​ស្រាប់​តែ​អ្នក​បម្រើ​បាន​រត់​ចូល​មក​ជូន​ព័ត៌មាន​ថា នាយ​ជំរំ​ឈ្មោះ​ចាង​អញ្ជើញ​​បាន​អ្នក​ក្លាហាន​៦​រូប ហើយ​ដែល​បាន​នាំ​យក​មក​ជូន​ចៅហ្វាយ»

 

ចុច​អាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៥៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ