សម្រាប់​អ្នក​រួម​ភេទ​ឆាប់​ចប់​ពេក គួរតែ​អាន​អត្ថបទ​នេះ​

សម្រាប់​អ្នក​រួម​ភេទ​ឆាប់​ចប់​ពេក គួរតែ​អាន​អត្ថបទ​នេះ​

​ការ​រួមភេទ​គឺជា​សកម្មភាព​ដ៏​រីករាយ​មួយ​សម្រាប់​គូ​ស្វាមីភរិយា​ដែល​រស់នៅ​ជាមួយ ហើយក៏​ជា​ចំនុច​ដែល​នាំ​ឲ្យ​មនុស្ស​ពីរ​នាក់​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​ផងដែរ​។ យ៉ាងណាមិញ បើសិន​ជា​សកម្មភាព​គេង​ជាមួយគ្នា​នេះ​ឆាប់​បញ្ចប់​ពេក​វា​ពិតជា​មិនល្អ​ឡើយ​។ ហេតុដូច្នេះ​ហើយ ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​រួមភេទ​បែប​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី ឬ Missionary Position ដែល​អាច​ជួយ​ឲ្យ​កាគេង​មួយគ្នា​មាន​រយៈពេល​កាន់តែ​យូរ​ជាង​មុន​។

ជួយ​ខ្លួនឯង​នៅ​ពេល​ថ្ងៃ​
ការ​ដែល​សម្រេច​កាម​ម្តង​រួច​មុន​ពេល​រួមភេទ​ជាមួយ​គ្នា​ពីរ​បី​ម៉ោង គឺជា​គំនិត​ដ៏​ល្អ​មួយ​។ តាមរយៈ​មធ្យោបាយ​បែបនេះ នៅ​ពេល​អ្នក​ស្ថិតនៅ​ពីលើ​ខាង​ស្រី អ្នក​នឹង​អាច​គ្រប់គ្រង​អារម្មណ៍ និង​ស្ថានការណ៍​នៃ​ភាព​ត្រេកត្រអាល​ក្នុងការ​ឆាប់​ចេញ​ទឹកកាម​បាន​កាន់តែ​ល្អ​។

ហាត់ប្រាណ​បែប Kegel
នេះ​គឺជា​វិធី​ហាត់ប្រាណ​ដែល​ងាយស្រួល និង​សាមញ្ញ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ពង្រឹង​ដល់​សកម្មភាព​លើ​គ្រែ និង​ជួយ​ឲ្យ​ភាព​រីករាយ​លើ​គ្រែ​នោះ​កាន់តែ​យូរ​ជាង​មុន ហើយ​មិន​បណ្តាលឲ្យ​អស់អារម្មណ៍​ទៀតផង​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ខំប្រឹង​សាច់ដុំ​នៅ​កម្រាល​អាង​ត្រគៀក​រយៈពេល​ពីរ​បី​នាទី​សិន ចាំ​បន្ធូរ​វិញ​។ អ្នក​អាច​ធ្វើ​បែប​នេះ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។

ប្រើ​ខ្នើយ​ជួយ​
ចូរ​ដាក់​ខ្នើយ​មួយ​កល់​នៅក្រោម​ត្រគៀក​ខាង​ស្រី ដូច្នេះ អ្នក​ពិតជា​អាច​ស៊ូ​ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វា​មាស​ខាង​ស្រី​បាន​កាន់តែ​ងាយ និង​ផាសុកភាព​។

ផ្លាស់ប្តូរ​របៀប​រួមភេទ​
បើសិន​ជា​អ្នក​មិន​ពូកែ​ជង្គង់ និង​ភ្លៅ​ទេ ការ​សូក​បញ្ចូល​លិង្គ​ដោយ​ការ​លុតជង្គង់​ប្រាកដ​ជា​ធ្វើឲ្យ​នឿយហត់ និង​ឈឺចាប់​បាន ជាពិសេស​បុរស​ដែល​ធ្លាប់​មាន​របួស​ពីមុនមក​។ ដូច្នេះ​បើ​សិន​ជា​អាច​អ្នក​គួរតែ​ផ្លាស់ប្តូរ​មក​ប្រើ​ក្បាច់​រួមភេទ​បែប​ម៉ែ​ចែក​ឲ្យ​វិញ​ទើប​សម្រាល​ដល់​ការឈឺចាប់​ខាងលើ​បាន​។

សម្រាក​ពាក់កណ្តាល​ផ្លូវ​
អ្នក​អាច​បញ្ឈប់​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​នៅ​ពាក់កណ្តាល​ទី ហើយ​ប្រើ​វិធី​ថើប​អង្អែល​ដៃគូ​ឲ្យបាន​យូរ​តាម​តែ​អាច​ធ្វើទៅបាន​វិញ​ទៅ ព្រោះ​សកម្មភាព​នេះ​នឹង​ផ្តល់​ក្តីស្រឡាញ់​ពេញដ​ល់​នាង​ក្នុងពេល​រួមភេទ ហើយក៏​ជា​វិធី​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។