ជំងឺ​ជើងដំរី​៖ អ្វី​ទៅ​ជា​សញ្ញា​ប្រមាន​របស់​ជំងឺ​នេះ​?

ជំងឺ​ជើងដំរី​៖ អ្វី​ទៅ​ជា​សញ្ញា​ប្រមាន​របស់​ជំងឺ​នេះ​?

​ជំងឺ​ជើងដំរី​គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​បង្កឡើង​ដោយ​ដង្ហូវ​ប៉ារ៉ាសិត ដែល​ឆ្លង​តាមរយៈ​សត្វ​ម៉ូ​ស និង​បង្ក​ជា​ការស្ទះ​ដល់​ប្រព័ន្ធ​ទឹករងៃ​នៅ​ជើង​។ ករណី​ភាគច្រើន រោគសញ្ញា​របស់​ជំងឺ​នេះ​មិន​មាន​ឡើយ​លុះត្រាតែ​ឆ្លង​ដល់​កម្រិត​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ ជំងឺ​ជើងដំរី​អាច​មាន​រោគសញ្ញា​ប្រមាន​របស់​វា​ដែរ​ដូចជា​៖

ហើម​ជើង និង​ដៃ​
រោគ​សញ្ញា​មួយ​នៃ​ជំងឺ​ជើងដំរី​គឺជា​ការ​ហើម​ជើង និង​ដៃ​ដោយសារតែ​ការកើនឡើង​ជាតិ​ទឹក​ច្រើន​។ រឿង​នេះ​អាច​និយាយថា ដៃ​ម្ខាង ឬ​ជើង​ម្ខាង​រីក​ធំ​ច្រើន​ដង ហើយ​ធំ​ជាង​ទំហំ​ធម្មតា ដែល​មើល​ទៅ​មាន​លក្ខណៈ​ដូចជា​ជើងដំរី​តែម្តង​។

ស្បែក​ស្ងួត​
ករណី​ភាគច្រើន ស្បែក​នៅ​កន្លែង​មាន​បញ្ហា​អាច​ទៅ​ជា​ស្ងួត និង​ក្រាស​ជាង​ធម្មតា​។ វា​ក៏​នាំឲ្យ​កើត​ជា​ដំបៅ មាន​សភាព​ទ្រុត និង​ខ្មៅ ដោយសារ​តែ​កង្វះ​លំហូរ​ឈាម​ទៅ​កន្លែង​នោះ​។

ល្ហិតល្ហៃ​
អារម្មណ៍​នៃ​ការ​គ្មាន​ផា​សុកភាព​បែប​ល្ហិតល្ហៃ​គឺជា​អាការៈ​មួយ​ចំបង​គេ​នៃ​ជំងឺ​ជើង​ដំរី​។ នៅពេល​ជំងឺ​នេះ​វិវឌ្ឈន៍​ទៅមុខ អា​ការៈផ្សេងៗ​អាច​កើត​កើត​មាន​ដូចជា ក្តៅខ្លួន​ធ្ងន់ធ្ងរ និង​គ្រុនញាក់​។ នេះ​ដោយសារ​តែ​ការបង្ក​រោគ និង​ការ​រលាក​។

ថង់​ពងស្វាស​រីក​ធំ​
ករណី​បែប​នេះ​ច្រើន​ឃើញ​នៅ​ដំណាក់កាល​យូរៗ ហើយ​វា​ក៏​ជា​សញ្ញា​មួយ​របស់​ជំងឺ​ជើងដំរី​ដែរ​។ យ៉ាងណាមិញ ស្បែក​នៅក្រោម​លិង្គ​អាច​នឹង​តឹង ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺចាប់ និង​ក្រហាយៗ​បាន​។

ហើម​សុដន់​
វា​មិន​ខុសគ្នា​នឹង​បុរស​ទេ ជំងឺ​ជើងដំរី​ក៏​អាច​ប៉ះពាល់​ទៅលើ​ប្រដាប់​ភេទ​ខាង​ក្រៅ​របស់​ស្ត្រី​ដែរ​។ វា​អាច​បណ្តាល​ឲ្យ​ដំបៅ​នៅ​ស្បែក​ចន្លោះ​ភ្លៅ និង​ហើម​សុដន់​ទៀតផង​។ រឿង​នេះ​ច្រើនតែ​បណ្តាល​ឲ្យ​រីក​កូនកណ្តុរ ដោយសារ​តែ​ការស្ទះ​លំហូរ​ទឹករងៃ​ក្នុង​កូនកណ្តុរ និង​សុដន់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។