​តើ​ធ្លាប់​ដឹង​ទេ​ថា ទឹក​ត្រប់វែង​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​យើង​?

​តើ​ធ្លាប់​ដឹង​ទេ​ថា ទឹក​ត្រប់វែង​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​យើង​?

​កាល​ពី​អត្ថបទ​មុនៗ យើងខ្ញុំ​ធ្លាប់​បាន​បង្ហាញ​អំពី​អត្ថប្រយោជន៍​ជាច្រើន​រួច​មក​ហើយ​អំពី​ការ​ទទួលទាន​ត្រប់​វ៉ែង ប៉ុន្តែ​ឥឡូវនេះ យើង​នឹង​និយាយ​អំពី​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​របស់​វា​វិញ​។ សូមបញ្ជាក់​ថា ត្រប់វ៉ែង​មាន​ជីវជាតិ​សំខាន់ៗ​ច្រើនណាស់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ធ្វើការ​បាន​កាន់តែ​ល្អ និង​ផ្តល់​សុខភាព​។

សុខភាព​ខួរក្បាល​
ត្រប់វែង​ផ្ទុក​ទៅ​ដោយ​ជីវជាតិ Phyto-nutrients ច្រើននាស់​ដែល​អាច​ជួយ​ដល់​ការ​អភិ​វឌ្ឈន៍​របស់​ខួរក្បា​លបាន​។ ដូច្នេះ​ដើម្បី​ទទួលបាន​ខួរក្បាល​មាន​សុខភាព​ល្អ និង​សកម្ម​នោះ យើង​អាច​សាកល្បង​កិន​ទឹក​ត្រប់វែង​ទទួលទាន​បាន​។

ល្អ​ចំពោះ​បេះដូង​
ត្រប់វ៉ែង​ផ្ទុក​ទៅដោយ​វីតាមីន B6, C ប៉ូ​តា​ស្យូម ជាតិ​សរសៃ និង Phytonutrients ដែល​វា​នឹង​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​បង្ការ​ការកើត​ជំងឺ​បេះដូង​សរសៃឈាម​បាន​ទៀត​។ ក្រៅពីនេះ​វា​ក៏​មាន​សារធាតុ Flavonoids ដែល​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ទៀត​។

បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​
ការសិក្សា​បាន​បង្ហាញថា ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម គឺជា​ហេតុផល​ដ៏​ចំបង​មួយ​ដែល​នាំឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​។ សំណាង​ដែរ ត្រប់វ៉ែង​មាន​ជាតិ​សូ​ដ្យូ​ម​ទាប តែ​ប៉ូ​តា​ស្យូម​ខ្ពស់ ដូច្នេះ​វា​ពិតជា​អាច​បង្ការ​ជំងឺ​នេះ​បាន​។

កូ​ឡេ​ស្តេ​រ៉ុល​ទាប​
ទឹក​ត្រប់វែង​អាច​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។ ជាមួយ​គ្នា​នេះដែរ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Chlorogenic Acid ដែល​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល​សេរី​ក្នុង​រាងកាយ បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ការពារ​រាងកាយ​ពី​មេរោគ និង​មហារីក​។

បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​
ត្រប់វ៉ែង​មាន​ជាតិ​សរសៃ​ខ្ពស់ តែ​ជាតិ​កាបូ​អ៊ី​ដ្រាត​រលាយ​ទាប ហេតុដូច្នេះ​ហើយ វា​ពិតជា​ល្អ​ណាស់​ក្នុង​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។ ជាមួយគ្នានេះដែរ សារធាតុ​ចំរាញ​ចេញពី​ត្រប់វែង​អាច​ជួយ​ទប់ស្កាត់​អង់ស៊ីម​ដែល​បង្ក​ទៅ​ជា​ជំងឺ​តឹក​នោម​ផ្អែម​ទៀតផង​។

សម្រក​ទម្ងន់​
ការបញ្ចូល​ទឹក​ត្រប់វែង​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​ស​ម្រកទ​ម្ងន់ ជាពិសេស​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​តែម្តង​។ វា​នឹង​ជួយ​រាងកាយ​រំលាយ​ជាតិ​ខ្លាញ់ ហើយ​ជាតិ​សរសៃ​របស់​វា​នឹង​ការពារ​រាងកាយ​កុំឲ្យ​ឃ្លាន​អាហារ​ច្រើន​ទៀត​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។