Pogba ជាប់​ឈ្មោះក្នុង​បញ្ជី​ក្រុមល្អ​ប្រចាំ​សប្ដាហ៍​របស់ Premier League

ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ៤​-១ លើ​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ចាស់​ Leicester City បាន​ធ្វើ​ឲ្យ​កីឡាករ​ Manchester United ២​នាក់​ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ ក្រុម​ប្រចាំ​សប្ដាហ៍​នៅ Premier League ដែល​រើស​ដោយ​ សារព័ត៌មាន​ដ៏​ធំ​របស់​អង់គ្លេស​ BBC។

 

Pogba ជាប់​ឈ្មោះក្នុង​បញ្ជី​ក្រុមល្អ​ប្រចាំ​សប្ដាហ៍​របស់ Premier LeaguePogba អបអរ ស្ទីល Dab style ក្រោយ​ស៊ុតចូលលើកដំបូងរដូវកាលនេះ

 

ក្នុង​ចំណោម​កីឡាករ​ទាំង​២​ខាង​លើ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ទៅ​លើ​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភពលោក Pogba ដែល​កន្លង​មក​រង​ការ​រិះគន់​ថា​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ ​ដោយ​សារ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ Team of the Week សប្ដាហ៍​នេះ​ ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ អម​ជា​មួយ​ ប្រធាន​ក្រុម Smalling។

 

ដោយ​ឡែក​ជ័យ​ជម្នះ​លើក​ទី​៦​ជាប់ៗ​គ្នា​នៅ​រដូវ​កាល​នេះ​របស់​ Manchester City ធ្វើ​ឲ្យ​កីឡាករ​២​ នាក់​របស់​គេ​ គឺ Sterling និង​ Aguero មាន​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​ Liverpool ដែល​បំបាក់​ Hull City ៥-១ មាន​២​រូប​ដែរ គឺ Milner និង​ Coutinho។ ដោយឡែក​ Spur មាន​តិច​ជាង​គេ​គឺ តែ​ម្នាក់​ប៉ុណ្ណោះ​បាន​ទៅ​លើ Son Heung-min កីឡាករ​មក​ពី​ទ្វីប​អាស៊ី។

 

Pogba ជាប់​ឈ្មោះក្នុង​បញ្ជី​ក្រុមល្អ​ប្រចាំ​សប្ដាហ៍​របស់ Premier League

 

ចាប់​អារម្មណ៍​លើ​ Arsenal គឺ​មាន​កីឡាករ រហូត​ដល់​៤​នាក់​ក្នុង​បញ្ជី​ Team of the Week ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ខ្លាំង​ និង​ជា​គូប្រជែង​ក្នុង​ទីក្រុង​ឡុង Chelsea ៣-០ ត​ដៃ​មិន​រួច​កាល​ពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍។ កីឡាករ​៤​រូប​នោះ​មាន អ្នក​ចាំ​ទី​ Cech, Bellerin, Koscielny និង​ Sanchez៕

 

ប្រែ​សម្រួល​៖ វីរ៉ុត
ប្រភព៖ BBC