អាណោចអាធ័មណាស់! បុរសវ័យ ៦៦ឆ្នាំទៅដាក់មងមិនជាប់ត្រី បែរជាជាប់ខ្លួនឯងស្លាប់

(ពោធិ៍សាត)៖ បុរសវ័យ៦៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះរូបនេះ បានចុះទៅដោះត្រី ហើយត្រូវបានជាប់មងដែលដាក់រួច។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចអូរឈើទាលរូង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះ ទ្រិញ ទន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។ 

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅមើលត្រី នៅចំណុចកើតហេតុខាងលើ ពេលចុះទៅមិនដឹងជាមូលហេតុអ្វី បានជាជាប់មកដែលកំពុងតែដាក់ត្រីនោះ ទាក់ជាមួយមង លង់ទឹកដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងរបស់យើងបានចុះស្រាវជ្រាវជុំវិញទីតាំងកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ពិតជាវ័នមង លង់ទឹកស្លាប់ខ្លួងឯងពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងរបស់យើងបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងការលង់ទឹកនេះដែរ ដោយឡែក ករណីមួយផ្សេងទៀត ។

មន្ត្រីនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរក្រុមការងារសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាណោចអាធ័មណាស់! បុរសវ័យ ៦៦ឆ្នាំទៅដាក់មងមិនជាប់ត្រី បែរជាជាប់ខ្លួនឯងស្លាប់

អាណោចអាធ័មណាស់! បុរសវ័យ ៦៦ឆ្នាំទៅដាក់មងមិនជាប់ត្រី បែរជាជាប់ខ្លួនឯងស្លាប់

អាណោចអាធ័មណាស់! បុរសវ័យ ៦៦ឆ្នាំទៅដាក់មងមិនជាប់ត្រី បែរជាជាប់ខ្លួនឯងស្លាប់