អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

6 Videos


ការបញ្ចេញខ្យល់ ឬហៅតាមភាសាសាមញ្ញថា “ផោម” គឺជារឿងធម្មតាបញ្ជាក់ថារាងកាយបំពេញមុខងារប្រក្រតី ។ ចាំបាច់រាងកាយត្រូវការធ្វើការបញ្ចេញខ្យល់ ហើយនេះជាសញ្ញាបញ្ជាក់ថាការរំលាយអាហារប្រព្រឹត្តទៅប្រក្រតី ក្រពះ និងពោះវៀនបំបែកអាហារ និងសម្រូបជីវជាតិបានល្អ។ ប្រសិនបើអ្នកមិនដើរខ្យល់សោះ នោះទើបជាការបារម្ភ។

អត្ថប្រយោជន៍ ១៖ កាត់បន្ថយអាការហើមពោះ
ប្រសិនបើអ្នកញ៉ាំអាហារអស់ច្រើន ហើយមិនដើរខ្យល់សោះ មានន័យថាការរំលាយអាហារមានបញ្ហា។ ការហើមពោះសម្រាប់មនុស្សភាគច្រើន អាចនឹងមិនចោទជាបញ្ហាទេ គ្រាន់តែមានអារម្មណ៍ថាខ្លួនដូចធំជាងមុន និងឡើងទម្ងន់មួយរយៈខ្លី។ ការហើមពោះខ្លះ អាចបណ្តាលមកពីការញ៉ាំទឹកច្រើន ប៉ុន្តែបញ្ហាស្ថិតត្រង់ថាតើការហើមពោះរបស់អ្នកធ្វើឱ្យមិនស្រួលខ្លួន ឬធម្មតា? ដូចនេះប្រសិនបើដើរខ្យល់បន្តិច នោះពោះអាចធូរមកវិញ ហើយក៏ស្រួលខ្លួនបន្តិចដែរ។

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

អត្ថប្រយោជន៍ ២ ៖ ផលល្អចំពោះសុខភាពពោះវៀនធំ
ការព្យាយាមទ្រាំ ឬទប់មិនព្រមបញ្ចេញខ្យល់យូរពេក អាចនឹងបង្កជាបញ្ហា ។ ប្រសិនបើអ្នកគ្រាន់តែទប់ម្តងម្កាល ដោយសារខ្លាចខ្មាស់ ឬមានក្លិនរំខានដល់អ្នកជុំវិញខ្លួន នោះមិនជាអ្វីទេ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហារំលាយអាហារ ការទប់ខ្យល់បែបនេះអាចនឹងបង្កផលវិបាកចំពោះពោះវៀន ។

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

អត្ថប្រយោជន៍ ៣ ៖ សញ្ញាអាសន្ន
តើអ្នកដឹងឬទេថា ការដើរខ្យល់អាចបញ្ចាក់ពីកត្តាសុខភាព? អ្នកគួរសម្គាល់ពីការដើរខ្យល់របស់ខ្លួន ព្រោះថា ប្រសិនក្លិនខ្លាំង មានន័យថាខ្យល់ក្នុងខ្លួនកើនឡើងជាលំដាប់ បើសិនជាពេលបញ្ចេញខ្យល់មានឈឺចាប់អួលៗនោះ បញ្ជាក់ថាអ្នកមិនគួរញ៉ាំទឹកដោះគោទេ ហើយក្នុងករណីធ្ងន់ធ្ងរ អាចជាសញ្ញាមហារីកពោះវៀន ។

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

អត្ថប្រយោជន៍ ៤៖ ក្លិនល្អចំពោះសុខភាព
មែនឬ? ពិតមែនហើយ ការហិតក្លិនផោមអាចនឹងជួយដល់សុខភាព ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា សមាសធាតុដែលយើងបញ្ចេញតាមខ្យល់ គឺ អ៊ីដ្យូសែន ស៊ុលផាល (Hydrogen sulfide) អាចការពារជំងឺ ។ ក្លិនផោមដូចជាក្លិនពងមាន់ស្អុយ ប្រសិនបើស្រូបច្រើនអាចនឹងលើសជាតិពុល ប៉ុន្តែការហិតតិចតួច អាចជួយកាត់បន្ថយការខូចខាតកោសិកា និងការពារជំងឺស្ត្រូក និងគាំងបេះដូងបាន ។

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

អត្ថប្រយោជន៍ ៥៖ រក្សាតុល្យភាពរបបអាហារ
មនុស្សគ្រប់រូបត្រូវការរបបអាហារតុល្យភាព រីឯការដើរខ្យល់អាចជួយឱ្យអ្នកបានដឹងថាតើពោះរបស់អ្នកត្រូវការអាហារបែបណា ។ អាហារនីមួយៗធ្វើឱ្យរាងកាយបញ្ចេញខ្យល់ប្រភេទខុសៗគ្នា ដែលអាចបញ្ជាក់ថារាងកាយខ្វះ ឬលើសអាហារអ្វី ។ ឧទាហរណ៍ ប្រសិនបើអ្នកដើរខ្យល់យូរៗម្តង បញ្ជាក់ថារាងកាយត្រូវការអាហារកាកសរសៃដូចជាសណ្តែកកួរ និងស្ពៃខៀវជាដើម។ ការញ៉ាំសាច់ច្រើនពេក អាចធ្វើឱ្យក្លិនឆួលខ្លាំង ដូចនេះអ្នកគួរកាត់បន្ថយការញ៉ាំសាច់ ។

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

អត្ថប្រយោជន៍ ៦៖ សញ្ញាបញ្ជាក់ពីវត្តមានបាក់តេរីល្អ
ជាទូទៅ អ្នកមានរាងស្គមស្តើង និងមានសុខភាពល្អ ច្រើនតែដើរខ្យល់ច្រើនជាងគេ ឬអាចនិយាយឱ្យងាយយល់បន្តិចថា ប្រព័ន្ធរំលាយអាហារនៃរាងកាយដែលមានសុខភាពល្អ ច្រើនតែមានផ្ទុកទៅដោយក្លិនមិនល្អ ។ ហេតុអ្វី? ពីព្រោះអាហារដែលចិញ្ចឹមមីក្រុបល្អ និងជំរុញឱ្យការរំលាយអាហារប្រព្រឹត្តទៅល្អ មានដូចជា ផ្កាខាត់ណា ស្ពៃក្តោប និងសណ្តែកកួរ ដែលអាហារប្រភេតនេះធ្វើឱ្យមានក្លិនមិនល្អ ហើយបង្កើតខ្យល់ច្រើន ។

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់

អត្ថប្រយោជន៍ ៧៖ ស្រួលខ្លួនច្រើន
មិនមែនជាការសម្ងាត់អ្វីទេ ការដើរខ្យល់ធ្វើឱ្យយើងមានអារម្មណ៍ថាស្រួលខ្លួន ផ្ទុយទៅវិញការព្យាយាមទប់ នឹងធ្វើឱ្យអារម្មណ៍មិនល្អ មុខក្រញ៉ូវ ឆាប់ខឹងឆេវឆាវ ។
លក្ខិណា

អត្ថប្រយោជន៍ ៧យ៉ាងនៃការដើរខ្យល់