Zidane ​ប្រាប់​មូលហេតុ​ពិត​ ដែល​ដូរ​ Ronaldo ចេញ

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​បាន​ចេញ​មក​បក​ស្រាយ​​​ ​ចំពោះ​យុទ្ធសាស្ត្រ​របស់​លោក​ ដែល​ដូរ​ Cristiano Ronaldo ចេញ​ ក្នុង​ប្រកួត​ La Liga ស្មើ​ ២-២ ទល់​នឹង​ Las Palmas ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ និង​ធ្វើ​ឲ្យ​តារា​ឆ្នើម​រូប​នេះ​​ ​បញ្ចេញ​កាយ​វិការ​មិន​ពេញ​ចិត្ត។

 

Zidane ​ប្រាប់​មូលហេតុ​ពិត​ ដែល​ដូរ​ Ronaldo ចេញ

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid

 

Ronaldo ​វ័យ​៣១​ឆ្នាំ​ ដែល​លេង​ឲ្យ​​ Real ​៧​រដូវ​កាល​​កន្លង​មក​ ​គឺ​កម្រ​ដូរ​ចេញ​ណាស់ ប៉ុន្តែ​​អំឡុង​ការ​ប្រកួត​​ជាមួយ​ Las Palmas អ្នកចាត់ការ​សញ្ជាតិ​បារាំង​ បែរ​ជា​ដូរ​រូប​គេ​ចេញ​នៅ​នាទី​៧២ ​មុន​ពេល​ Real ​របូត​គ្រាប់​ឲ្យ​​ក្រុម​ម្ចាស់​ផ្ទះ​តាម​ស្មើ​នៅ​នាទី​៨៤​ ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ហួស​ចិត្ត​​និង​មិន​សប្បាយ​ចិត្ត​នោះ​ទេ។

 

Zidane ​ប្រាប់​មូលហេតុ​ពិត​ ដែល​ដូរ​ Ronaldo ចេញ

Ronaldo បញ្ចេញទឹកមុខមិនពេញចិត្ត ពេលដូរចេញ

 

“ខ្ញុំ​ដឹង​ថា ​គាត់​តែង​តែ​ចង់​លេង​ និង​ចង់​បន្ត​នៅ​លើ​ទីលាន។ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​គិត​ដល់​កីឡាករ​ផ្សេងៗ ហើយ​ខ្ញុំ​​គិត​ថា វា​ល្អ​បំផុត​ដែល​ឲ្យ​គាត់​សម្រាក​ និង​គិត​ដល់​ការ​ប្រកួត​ UEFA Champions League នៅ​ថ្ងៃ​អង្គារ។ ពេល​ខ្លះ​ ខ្ញុំ​ក៏​ត្រូវ​សម្រេច​ចិត្ត​ដូរ​គាត់​ចេញ ហើយ​​ការ​ប្រកួត​នេះ​យើង​បាន​ធ្វើ​វា”។ Zidane ​​បាន​លើក​ឡើង។

 

Ronaldo ​ខក​ខាន​ឱកាស​​ល្អៗ​ពីរ​បី​ដង​កាល​ប៉ះ​ Las Palmas ​ហើយ​តារា​ឆ្នើម​រូប​នេះ​ ស៊ុត​ឲ្យ​ Real ​បាន​២​គ្រាប់ ក្នុង​៤​ប្រកួត​រដូវ​កាល​នេះ។ ក្រុម​ស្ដេច​ស នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​អាល្លឺម៉ង់​ Borussia Dortmund ​នៅ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ F ​នា​ម៉ោង​០១:៤៥​យប់​ស្អែក​ជា​បន្ត៕

 

Zidane ​ប្រាប់​មូលហេតុ​ពិត​ ដែល​ដូរ​ Ronaldo ចេញ

 

Zidane ​ប្រាប់​មូលហេតុ​ពិត​ ដែល​ដូរ​ Ronaldo ចេញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC