Apple ចេញ​​ ​iOS 10.0.2 ដោះ​ស្រាយ​បញ្ហា​កាស ​​iPhone 7/ 7 Plus​ ​

Apple​ ​ទើប​ដាក់​ឲ្យ​ទាញ​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS 10.0.2​ ​ដែល​កែប្រែ​នូវ​កំហុស​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បញ្ជា​កាស​ ​iPhone 7/ 7Plus​ ​ដំណើរ​ការ​ដោយ​ ​iOS 10។

 

Apple ចេញ​​ ​iOS 10.0.2 ដោះ​ស្រាយ​បញ្ហា​កាស ​​iPhone 7/ 7 Plus​ ​

 

លើស​ពី​នេះ​ ​iOS 10.0.2​ ​ក៏​មាន​ការ​កែប្រែ​នូវ​បញ្ហា​ខុស​ប្រក្រតី​នានា​ដូច​ជា​កម្មវិធី​បង្ហាញ​រូបភាព​គាំង​ដោយ​គ្មាន​មូលហេតុ​ ​និង​ ​Extension​ ​កម្មវិធី​មួយ​ចំនួន​មិន​ដំណើរ​ការ។

 

ក្នុង​នោះ​សម្រាប់​ ​iOS 10.0.2​ ​ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​ជា​ផ្លូវ​ការ​ជា​មួយ​ទំហំ​ចន្លោះ​ពី​ ​៣០​ ​ទៅ​ ​៦០MB​ ​តាម​រយៈ​ ​Setting → General → Software Update៕

 

អាន​បន្ត​ ​៖​ Apple អាច​​​ស្ពឹក​មុខ​ពេល​ឃើញ​វីដេអូ​ Troll នេះ
អាន​បន្ត​ ​៖​ អ្នក​ប្រើ​ iPhone 7 និង 7 Plus ជួប​បញ្ហា​​ថ្មី​មួយ​ទៀត​ហើយ
អាន​បន្ត​ ​៖​ ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena