Southampton បន្តផ្តល់ភាពវេទនាដល់ក្រុម West Ham (មានវីដេអូ Highlight)

ក្រុម Southampton បានធ្វើឲ្យក្រុម West Ham ជួបនូវការរងបរាជ័យដ៏ធំមួយផ្សេងទៀតនៅលើកីឡដ្ឋានថ្មីរបស់ពួកគេ ខណៈដែលខ្សែប្រយុទ្ធ Charlie Austin និងខ្សែបម្រើ Dusan Tadic បានជួយឲ្យក្រុមភ្ញៀវ ទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។

southampton

ការផ្លាស់ប្តូរទីតាំងរបស់ក្លិប West Ham ពីកីឡដ្ឋាន Upton Park ទៅកាន់កីឡដ្ឋាន London ដែលស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ ត្រូវបានរំពឹងទុកថា នឹងក្លាយជាសញ្ញានៃការចាប់ផ្តើមទទួលបានជ័យជម្នះសម្រាប់ក្រុមញញួរធំមួយនេះ។ ប៉ុន្តែ ផ្ទុយទៅវិញពួកគេបានជួបបញ្ហាដ៏ឈឺក្បាលទាំងនៅលើ និងក្រៅទីលានប្រកួត ហើយការទទួលបរាជ័យជាលើកទី៤ជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League បានធ្វើឲ្យក្រុម West Ham របស់លោក Slaven Bilic ធ្លាក់ចូលតំបន់កាត់ចោល។

southampton2

ការផ្ទុះជម្លោះជាបន្តបន្ទាប់ដែលបានកើតឡើងអំឡុងពេលការបរាជ័យនាពេលថ្មីៗនេះក្រោមស្នាដៃក្រុម Watford បាននាំឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកគាំទ្រនៅកីឡដ្ឋាន London ហើយបើទោះបីវាមិនមានបញ្ហាស្រដៀងគ្នានេះបានកើតឡើងនៅពេលប្រកួតជាមួយនឹងក្រុម Southampton ក៏ដោយ ប៉ុន្តែ ការបង្ហាញពីទម្រង់លេងមិនបានល្អរបស់កីឡាករនៃក្រុម West Ham បានធ្វើឲ្យអ្នកគាំទ្របន្តមានអារម្មណ៍មិនល្អទៅលើបរិយាកាសជុំវិញកីឡដ្ឋានថ្មីរបស់ពួកគេ។ ខ្សែប្រយុទ្ធ Austin បានជួយឲ្យក្រុម Southampton មានគ្រាប់បាល់នាំមុខមុន នៅមុនពេល Tadic និង James Ward-Prowse បានបំពេញការទទួលជ័យជម្នះជាលើកទី៤ជាប់ៗគ្នារបស់ក្រុម Southampton ក្នុងរាល់យុទ្ធនាការទាំងអស់៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Southampton បន្តផ្តល់ភាពវេទនាដល់ក្រុម West Ham (មានវីដេអូ Highlight) appeared first on CamboSport.