Hummels ប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ នៅមុនពេល Bayern ប៉ះ Atletico

ខ្សែការពារ Mats Hummels កំពុងតែប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារដើម្បីមើលថា តើរូបគេរឹងមាំគ្រប់គ្រាន់ក្នុងការជួបជាមួយនឹងក្រុម Atletico Madrid នៅរាត្រីថ្ងៃពុធ ឬយ៉ាងណា ក្រោយពីបានជួបបញ្ហារបួសក្នុងពេលក្រុម Bayern Munich ទទួលជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Hamburg។ ក្រុម Atletico នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern នៅកីឡដ្ឋាន Vicente Calderon ក្នុងទីក្រុងម៉ាឌ្រីដ ស្របពេលក្រុមទាំងពីរសុទ្ធសឹងទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាកនៃពូល D ដូចគ្នា ក្នុងក្របខ័ណ្ឌ Champions League។

Hummels

ប៉ុន្តែ Hummels កំពុងតែមានបញ្ហារបួស ក្រោយពីត្រូវបានបង្ខំឲ្យប្តូរចេញក្រោយពីចូលលេងបានរយៈពេល៥០នាទីក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ស្របពេលការទទួលជ័យជម្នះរបស់ពួកគេ បានជួយឲ្យក្រុម Bayern របស់លោក Carlo Ancelotti ឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga ក្រោយពីបានកត់ត្រាជ័យជម្នះ៥លើកពីការប្រកួតលីកចំនួន៦លើក។

ក្រោយពីការទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍បានធ្វើឲ្យ Bayern ក្លាយជាក្រុមតែមួយក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ ក្នុងការរក្សាកំណត់ត្រាឈ្នះបាន១០០ភាគរយ ខ្សែការពារអន្តរជាតិអាល្លឺម៉ង់រូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានជួបបញ្ហារបួសត្រង់ជង្គង់របស់ខ្ញុំនៅមុនពេលសម្រាកតង់ទីមួយ»។ Hummels បានបន្ថែមទៀតថា៖ «យើងបានសង្ឃឹមថា វានឹងមានភាពល្អប្រសើរឡើងនៅពេលដែលខ្ញុំធ្វើចលនា ប៉ុន្តែ វាបែរជាកាន់តែធ្ងន់ធ្ងរទៅវិញ»។ ក្រោមការដឹកនាំរបស់លោក Ancelotti ក្រុម Bayern បានទទួលជ័យជម្នះរាល់ការប្រកួតទាំង៨លើកក្នុងរដូវកាលមកទល់ពេលនេះក្នុងរាល់យុទ្ធនាការទាំងអស់៕

ប្រភពព័ត៌មាន៖ sports.yahoo.com

The post Hummels ប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ នៅមុនពេល Bayern ប៉ះ Atletico appeared first on CamboSport.

  • Hummels ប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ នៅមុនពេល Bayern ប៉ះ Atletico已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:កីឡា