សៀវ ឡុង​នី​ត្រូវ​គេ​រិះគន់​ថា​ចេះ​វាយឫក​តាំង​ពី​អាយុ​១៩​ឆ្នាំ

ព័ត៌មាន​តារា​សម្ដែង​ជួរ​មុខ​ចិន Liu Yifei មាន​ចរិត​ឆ្មើង​ឆ្មៃ ធ្វើឫក​ធ្វើ​ពា​តាំង​ពី​វ័យ​ក្មេង​ត្រូវ​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ។

 

សៀវ ឡុង​នី​ត្រូវ​គេ​រិះគន់​ថា​ចេះ​វាយឫក​តាំង​ពី​អាយុ​១៩​ឆ្នាំ

 

នៅ​ក្នុង​ជំនួប​ជាមួយ​បណ្ដាញ​ព័ត៌មាន Chuansong នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ប្រុស Bao Bei Er បាន​រិះគន់​ពី​ទម្លាប់​អាក្រក់​របស់​តារា​សម្ដែង Liu Yifei នៅ​ពេល​អ្នក​ទាំង​២​សហការ​ជាមួយ​គ្នា​ក្នុង​រឿង​មួយ។ តាម​នោះ​ដែរ នៅ​ពេល​ថត​រឿង “យុទ្ធ​សិល្ប​ឥន្ទ្រី​ទេព” សៀវ ឡុង​នី​ទើប​តែ​មាន​អាយុ​១៩​ឆ្នាំ​តែ​ប៉ុណ្ណោះ​តែ​ចាប់​ផ្ដើម​មាន​ចរិត​ឆ្មើងឆ្មៃ​ដួច​កំពូល​តារា​បាត់​ទៅ​ហើយ។

 

ស្រី​ស្អាត​ត្រកូល Liu តែង​សំណូម​ពរ​រឿង​ជា​ច្រើន​ដែល​បង្ក​បញ្ហា​ឲ្យ​ក្រុម​ការងារ។ ជា​ច្រើន​ដង Liu Yifei បាន​ចាក​ចោល​កន្លែង​ថត​ដោយ​ប្រាប់​ថា​ខ្លួន​ប្រតិកម្ម​នឹង​ពន្លឺ​ភ្លើង។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តួ​រឿង “Never Gone” ក៏​តែង​តែ​មួម៉ៅ​ថា ក្រុម​ការងារ​មនុស្ស​ច្រើន​ពេក រញ៉េរញ៉ៃ​ដូច​ផ្សារ។ “បើ​មិន​យល់​មុខ​អ្នក​ដឹក​នាំ​រឿង​ទេ ក្រុម​ការងារ​បាន​ចេញ​មុខ​តតាំង​នឹង​នាង​បាត់​ហើយ” Chuansong នាំ​ពាក្យ។

 

សៀវ ឡុង​នី​ត្រូវ​គេ​រិះគន់​ថា​ចេះ​វាយឫក​តាំង​ពី​អាយុ​១៩​ឆ្នាំ

រឿង​រ៉ាវ​ខាង​លើ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ ឫកពា​របស់​សង្សារ Song Seung Hun នៅ​ក្នុង​ពេល​ផ្សព្វផ្សាយ​រឿង “Love In Disguise” កាល​ពី​ឆ្នាំ​២០១០។ គេ​នៅ​ចាំ​ថា នៅ​ពេល​នោះ ដោយ​ធ្វេស​ប្រហែស ស្រី​ស្អាត​វ័យ​២៩​ឆ្នាំ​បាន​ជ្រុល​ធ្វើ​ឲ្យ​របួស​ដៃ​បន្តិច​បន្តួច។ ភ្លាម​ៗ​នោះ នាង​បាន​សំណូម​ពរ​ឲ្យ​គេ​ជូន​ទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​ជា​បន្ទាន់។

ក្រោយ​មក តារា​ស្រី​កើត​ឆ្នាំ ១៩៨៧​បាន​រំសាយ​ចោល​រាល់​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​នេះ​ទាំង​អស់​ដោយ​យក​លេស​ថា​មិន​ស្រួល​ខ្លួន។ រឿង​មួយ​នេះ​ក្រោយ​មក​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​បើក​សន្និសីទ​ដោយ​គ្មាន​តួ​ឯក​ស្រី​ចូល​រួម៕

 

សៀវ ឡុង​នី​ត្រូវ​គេ​រិះគន់​ថា​ចេះ​វាយឫក​តាំង​ពី​អាយុ​១៩​ឆ្នាំ

 

ចុចអាន៖អ្នក​គាំទ្រ​ខឹង​សម្បា​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing