ហេង កែវនីតា ក្នុងឈុតពណ៌ទឹកមាសតើយ៉ាងម៉េចដែរ ?

6 Videos


នៅក្នុងថ្ងៃខួបកំណើតរបស់កូនប្រុស ជា វណ្ណារិទ្ធ យើងចាប់អារម្មណ៍ឃើញថា មានតារាល្បីៗជាច្រើនចូលរួម ដោយឡែកពេលនេះ «ប្រជាប្រិយ » សូមនាំអារម្មណ៍ទស្សនិកជនមកមើលស្រីស្អាត ហេង កែវនីតា វិញម្តងដោយស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ទឹកមាសនោះ ហេង កែវនីតា កាន់តែស្រស់ស្អាត និងសិចស៊ី ។

ហេង កែវនីតា ក្នុងឈុតពណ៌ទឹកមាសតើយ៉ាងម៉េចដែរ ?

តារាល្បីៗដែលចូលរួមខួបកំណើតកូនប្រុស ជា វណ្ណារិទ្ធ នាពេលកន្លងនេះបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ចំណែក ហេង កែវនីតា ដែលជាពិធីការីនីប្រចាំនៅស្ថានីយ៍ទូរទស្សន៍បាយ័នបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតសម្លៀកបំពាក់ពណ៌ទឹកមាស ដែលសូម្បីតែស្បែកជើងកែងចោទក៏មានពណ៌មាសផងដែរ និយាយរួម ហេង កែវនីតា ប្រើឈុតទឹកមាសមួយឈុតតែម្តង ទាំងសក់ និងការផាត់មុខ …។ តើទស្សនិកជនគិតយ៉ាងម៉េចដែរឈុតពណ៌ទឹកមាសរបស់ ហេង កែវនីតា មួយឈុតនេះ ? តាមរយៈរូបភាពបង្ហាញឲ្យឃើញថា ហេង កែវនីតា សិចស៊ីគួរឲ្យទាក់ទាញបំផុត ។

ហេង កែវនីតា ក្នុងឈុតពណ៌ទឹកមាសតើយ៉ាងម៉េចដែរ ?

ពីមួយថ្ងៃទៅមួយថ្ងៃ ហេង កែវនីតា មានសម្រស់កាន់តែស្រស់ស្អាតឡើង នាងគឺជាពិធីការីនីលេចធ្លោមួយរូបផងដែរ ប្រចាំនៅស្ថានីយ៍ទូរទស្សន៍បាយ័ន ប៉ុន្តែនាងជាសិល្បការីនីម្នាក់ដែលមិនចង់មានឈ្មោះល្បីល្បាញនៅក្នុងបណ្តាញសារព័ត៌មាននោះទេ ដូច្នេះហើយទើបកម្រឃើញវត្តមាននាងនៅលើទំព័រសារព័ត៌មានណាស់ ៕ អាលីណា

ហេង កែវនីតា ក្នុងឈុតពណ៌ទឹកមាសតើយ៉ាងម៉េចដែរ ?ហេង កែវនីតា ក្នុងឈុតពណ៌ទឹកមាសតើយ៉ាងម៉េចដែរ ?ហេង កែវនីតា ក្នុងឈុតពណ៌ទឹកមាសតើយ៉ាងម៉េចដែរ ?