ស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយ

6 Videos


ផលិតកម្ម Mystic ដែលជាទីជម្រករបស់សមាជិកក្រុម 2AM លោក Jeong Jin-woon បានចេញមុខបញ្ជាក់ថា វាជាការពិតដែលលោក Jeong មានទំនាក់ទំនងស្នេហានឹង សមាជិកក្រុម Wonder Girls នាង Yeeun មែន ហើយវាមានរយៈពេល ៣ ឆ្នាំមកហើយ ។

ស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយ

យោងតាមប្រភពសារព័ត៌មាន គេបានដឹងថា អ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងស្នេហា កាលពីឆ្នាំ ២០១៤ ដែលជាពេលអ្នកទាំងពីរស្ថិតក្រោមដំបូងផលិតកម្ម JPY ជាមួយគ្នា ។

ស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយ

ផលិតកម្ម Mystic បានប្រាប់ឲ្យដឹងថា ចម្រៀងជាអ្នកនាំឲ្យអ្នកទាំងពីរចាប់ដៃគ្នា ហើយទោះបីជាលោក Jeong ត្រូវចាកចេញពីផលិតកម្ម JPY ក៏ដោយ ក៏អ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍ ។ លោក Jeong បានចូលផលិតកម្ម Mystic ក្រោយពីចាកចេញពីផលិតកម្ម JPY កាលពីចុងខែមេសា ឆ្នាំ ២០១៤ ។

ស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយ

គួរបញ្ជាក់ដែរថា លោក Jeong បានបង្ហាញខ្លួនលើវិថីសិល្បៈដំបូងកាលពីឆ្នាំ ២០០៨ ស្របពេលដែលមិត្តស្រីជាទីស្រឡាញ់របស់លោក នាង Yeeun បង្ហាញខ្លួនមុនលោកមួយឆ្នាំ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយស្នេហាលួចលាក់ ៣ ឆ្នាំរបស់សមាជិកក្រុមចម្រៀងកូរ៉េល្បីពីររូប ទើបត្រូវបែកធ្លាយ