តាមសុំស្នេហ៍ជាង១ឆ្នាំមិនបាន បុសម្នាក់ចាក់សម្លាប់អ្នកគ្រូវ័យក្មេង ២៧ កាំបិត គ្មានត្រាប្រណី!! (មានវីដេអូ)

បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទមនុស្សឃាត ក្រោយរងការចោទប្រកាន់ចាក់សម្លាប់អ្នកគ្រូវ័យក្មេងម្នាក់នៅតាមផ្លូវ ព្រោះតែនាងច្រានចោលសំណើសុំរៀបការរបស់គាត់ ។

ប៉ូលីសក្នុងទីក្រុង Delhi និយាយថា ពួកគេបានចាប់ខ្លួនបុរសឈ្មោះ Surender Singh អាយុ ៣៤ ឆ្នាំ ក្រោយត្រូវបានចោទប្រកាន់ចាក់សម្លាប់នារីម្នាក់ឈ្មោះ Karuna Kumar អាយុ ២១ ឆ្នាំ ជាង ២៧ កាំបិត ។

Loading...

នៅក្នុងតុលការ Singh ពុំបានសារភាពពីអំពើយង់ឃ្នងបែបនេះរបស់ខ្លួននោះទេ ។ ប៉ុន្តែ យោងតាមវីដេអូដែលប៉ូលីសបញ្ចេញ បានបង្ហាញឲ្យឃើញ Singh បានចូលកៀកនារីរងគ្រោះ Kumar ស្ថិតនៅលើដងផ្លូវមួយ មុនពេលរូបគេចាប់ផ្តើមចាក់សម្លាប់នាង ។

បន្ទាប់ដេកដួលទៅនឹងដី, Kumar បានព្យាយាមរត់ចេញ ប៉ុន្តែ នាងពុំអាចធ្វើទៅរួចនោះទេ ។ Singh ត្រូវបានឃើញទាត់ និងចាក់នាងរហូតដល់ ២៧ កាំបិត ។

មនុស្សមួយចំនួនបានព្យាយាមអន្តរាគមន៍ ប៉ុន្តែ ពួកគេពុំអាចជួយបាន ។ ហើយKumar បានស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស Singh បានដើរឈ្លបតាមអ្នកគ្រូរងគ្រោះ អស់រយៈពេលជាង១ឆ្នាំ ។ ជនរូបនេះបានស្នើសុំនាងរៀបការជាច្រើនដង ប៉ុន្តែ ត្រូវបាននាងច្រានចោល ។

ការច្រានចោលនេះ បានធ្វើឲ្យ Singh ពុំធ្លាក់ទឹកចិត្តយ៉ាងខ្លាំង និងរហូតគំរាមសម្លាប់នាងតែម្តង ។ ហើយចុងក្រោយនៅថ្ងៃអង្គារ សប្តាហ៍មុននេះ Singh ក៏បានសម្រេចធ្វើឃាតនាងតែម្តង ៕