ជន​សង្ស័យ​ប្រាំ​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន

ក្រុមមន្ត្រីតុលាការបាននិយាយកាលពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ បានចោទប្រកាន់ជនសង្ស័យជាជនជាតិខ្មែរប្រាំនាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកកាលពីដើមខែនេះ មួយថ្ងៃបន្ទាប់ពីជនជាតិវៀតណាមបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយពួកគេ ត្រូវបានចោទប្រកាន់មក។ យោងតាមលោក លី សុផាណា អ្នកនាំាពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជនជាតិខ្មែរទាំងប្រាំនាក់នោះគឺឈ្មោះ ប៊ុន ភក្ដី អាយុ៣២ឆ្នាំ ប៊ូ សុភាព អាយុ២៥ឆ្នាំ សាក់ ម៉ាប់ អាយុ៣៦ឆ្នាំ នូ សំបាន អាយុ៣៣ឆ្នាំ និងស្ត្រីជាមេខ្លោងឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុនដោយចៅក្រមស៊ើបសួរ នូ វាសនា ចំណែកជនសង្ស័យជាជនជាតិវៀតណាមគឺឈ្មោះ ចាំង ធីវ៉េ អាយុ៤៦ឆ្នាំ ឡេ យាំងយ៉ុង អាយុ៤៧ឆ្នាំ និង នី ស័រប៉ិញ អាយុ៣៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។ លោក លី សុផាណា ដែលបានបដិសេធមិនបង្ហាញព័ត៌មានទាក់ទិនភ័ស្តុតាងដាក់បន្ទុកលើចុងចោទទាំងនោះបានមានប្រសាសន៍ថា “ស្ត្រីឈ្មោះ សុខ គឹមលី ត្រូវបានចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតឱ្យមានការសម្លាប់ដោយគិតទុកជាមុននេះ ហើយជនជាតិខ្មែរផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុន” ដែលអាចមានទោសជាប់ពន្ធនាគារមួយជីវិត  ប្រសិនបើពួកគេត្រូវបានរកឃើញថាមានពិរុទ្ធភាព។ […]

The post ជន​សង្ស័យ​ប្រាំ​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន appeared first on The Cambodia Daily.