កំណាព្យមិត្តអ្នកអាន៖ “វត្តជាអ្វី” ?

ឱខ្មែរប្រុសស្រី​ រួមជាតិថ្លាថ្លៃ នៃដែនខេមរិន្ទ​ដែនអ្នកសច្ចំ​ តាំងពីប្រេងព្រឹទ្ធ​ ខ្ញុំសូមថ្លែងពិត​អត្ថន័យវត្ត ។​វត្តស្រែវត្តក្រុង​ ទោះវត្តលើភ្នំ​ ផ្ដុំដោយប្រវត្តិ​វត្តខ្លះប្រក់ស្បូវ​ ខ្លះទៅថ្មសុទ្ធ ខ្លះហួសកំណត់​ផុតដែនជាវត្ត ។​អ្វីទៅគឺវត្ត ​ព្រះទ្រង់សន្មត់ ​គឺវត្តក្នុងចិត្ត​វត្តគឺប្រតិបត្តិ ​តាមគន្លងពិត ​ឯវត្តបិទជិត​គេហៅសម្នាក់ ។​ហៃអ្នកមានបុញ្ញ​ ឈូកខ្ញុំឥតរុញ ​ផ្ទុញកម្មលោកអ្នក​ត្រឹមថ្លែងផ្ដាំថា​ វត្តក្នុងចិត្តអ្នក ឥតមានពំនាក់​សារណៈខាងក្រៅ ។​វត្តគឺបដិបត្តិ ​សាងសីលបរិសុទ្ធ​ ផងចាគៈទៅ​នូវទានទាំងពួង​ ដល់ស្មូមតាមផ្លូវ ​កុំភ្លេចម៉ែឪ​ព្រះផ្ដល់កំណើត ។​សាមណៈអ្នកបួស​ ជាអង្គសង្គ្រោះ ​ដល់អស់សព្វសត្វ​គុណទ្រង់ធ្ងន់ក្រៃ​ ដោយធម៌បរិសុទ្ធ ​ទ្រង់អាស្រ័យភត្ត​ទ្រទ្រង់ព្រះកាយ ។​ហេតុនេះគួរចាំ ​វត្តគឺបុញ្ញកម្ម ដែលយើងត្រូវស្ពាយ​គ្រប់កាលគ្រប់ជាតិ ​ល្គិកលុះដល់ត្រើយ​ ដល់កាលចុងក្រោយ​លាភពសង្សារ ៕​ឈូកស
Cool FM 100.7