Pep៖ “Man City រដូវ​កាល​នេះ​ Top 4​ ក៏​ពិបាក​ដែរ​​ ព្រោះ…”

Pep Guardiola ​អ្នកចាត់ការ​ក្រុម​​ Manchester City ​​​​បាន​លើក​ឡើង​ថា​ ​​រដូវ​កាល​នេះ​ក្រុម​មេឃ​ខៀវ​​របស់​លោក​ ​នឹង​មិន​អាច​លើក​ពាន Premier League ទេ ហើយ​សូម្បី​ចំណាត់​ថ្នាក់​ក្រុម​កំពូល​ទាំង​៤ (Top 4) ក៏​ពិបាក​ដែរ ព្រោះ​ក្រុម​ Manchester United, Liverpool, Tottenham Hotspur, Chelsea និង​ Arsenal សុទ្ធ​តែ​មាន​ទម្រង់​លេង​ល្អ។

 

Pep៖ “Man City រដូវ​កាល​នេះ​ Top 4​ ក៏​ពិបាក​ដែរ​​ ព្រោះ…”

Pep Guardiola ​អ្នកចាត់ការ​ក្រុម​​ Manchester City

 

អតីត​អ្នកចាត់ការ​ក្រុម​ Bayern Munich និង​ Barcelona រូប​នេះ ដឹក​នាំ​ក្រុម​ Man City ​១០​ប្រកួត​ដំបូង​ ឈ្នះ​ទាំង​១០​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់ និង​ឈ្នះ​ទាំង​៦​ប្រកួត​ដំបូង​នៅ​ Premier League ទៀត​ផង។ ទោះ​បី​បច្ចុប្បន្ន​ កំពុង​ឈរ​កំពូល​តារាង​ តែ​ Pep ​ជឿ​ថា​ Man City នឹង​​ពិបាក​បាន​ Top 4 រដូវ​កាល​នេះ។

 

Pep៖ “Man City រដូវ​កាល​នេះ​ Top 4​ ក៏​ពិបាក​ដែរ​​ ព្រោះ…”

Sergio Aguero ខ្សែប្រយុទ្ធឆ្នើមក្រុម Man City

 

“និយាយ​ដោយ​ត្រង់​ ខ្ញុំ​គិត​ថា​រដូវ​កាល​នេះ​ យើង​បាន​កៅអី UEFA Champions League (Top 4) ​នឹង​ពិបាក​បំផុត។ Man Utd លេង​បាន​ល្អ​ណាស់ កាល​ប៉ះ Leicester City។ ជា​ពិសេស​ Liverpool ​កំពុង​តែ​លេង​បាន​ល្អ​ណាស់។ រីឯ​ Spurs, Chelsea, និង​ Arsenal ​​ក៏​ល្អ​ដែរ ខណៈ​ដែល Everton ​ទើប​តែ​ចាញ់​មែន ប៉ុន្តែ​ពួកគេ​​ខ្លាំង​ណាស់”។ Pep បាន​បញ្ជាក់។

 

Pep៖ “Man City រដូវ​កាល​នេះ​ Top 4​ ក៏​ពិបាក​ដែរ​​ ព្រោះ…”

 

Man City កំពុង​នាំ​មុខ​ក្រុម​លេខ​២ Spurs ចំនួន​៤​ពិន្ទុ ខណៈ​ដែល​ប្រកួត​ Premier League បន្ទាប់​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​មាន់​ខ្នាយ​មាស​​នេះ​តែ​ម្ដង នៅ​កីឡដ្ឋាន White Hart Lane៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal