Facebook ធី សុវណ្ណ​ថា ៖ បើ​ឲ្យ​លោក សម រ​ង្ស៊ី ដឹកនាំ ដូច​លើក​កូនក្រមុំ​ឲ្យ​មនុស្ស​រត់ចោលស្រុក

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១៣០០​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ដែល​ចូលរួម​វេទិកាសាធារណៈ​លើក​ទី​៣៩ ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ រៀបចំ​ដោយ​អង្គការ​យុវជន​កិច្ចការ​សង្គម ដឹកនាំ​ដោយ​កញ្ញា ធី សុវណ្ណ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា បាន​លើក​ឡើង​ថា « ចង់​សាកល្បង​ឲ្យ​លោក សម រង្សី ដឹកនាំ​ប្រទេស​ដូច​សាកល្បង​លើក​កូនក្រមុំ ឲ្យ​មនុស្ស​រត់ចោលស្រុក​»​។

នេះ​បើ​យោង​តាម​កញ្ញា ធី សុវណ្ណ​ថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្រង់​សម្តី​ពលរដ្ឋ​ចូលរួម​វេទិកា​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕