បើករថយន្តលឿនគេចឆ្កែបួងចង្កូតបុកឃឿនក្រឡាប់បុករបងសាលាសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត និងរបួសធ្ងន់ស្រាល៥នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារតែរថយន្តឡិចសុីស៤៧០ បើកក្នុងល្បឿនយ៉ាងលឿនបានបើកគេចខ្លាចបុកឆ្កែបានឡើងឃឿនថ្ម ក្រឡាប់អូសបុករបងដែកសាលារៀនសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាត ដែលហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៤៥នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើករថយន្តលឿនគេចឆ្កែបួងចង្កូតបុកឃឿនក្រឡាប់បុករបងសាលាសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត និងរបួសធ្ងន់ស្រាល៥នាក់

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចសុីស៤៧០ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1235 បើកក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ខណះមកដល់កន្លែងហេតុក៏មានសត្វឆ្កែមួយក្បាលដើរឆ្លងផ្លូវ ដោយអ្នកបើករថយន្តខ្លាចបុកឆ្កែបានបួងចង្កូតឡើងឃឿនបុកដាច់បង្គោលច្រវ៉ាក ក្រឡាប់ផ្ងារជើងអូសទៅបុករបងដែកសាលារៀនសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត និងមនុស្សប្រុសស្រី៥នាក់នៅក្នុងរថយន្តរងរបួសស្រាល សំណាងមិនបង្កគ្រោះដល់អ្នកដទៃ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ប៉ុន្តែភាគីរថយន្តនិងភាគីរងគ្រោះសម្របសម្រួលគ្នាដោយអោយខាងរថយន្តស្ទូចរថយន្តយកទៅជួសជុល រង់ចាំដោះស្រាយសំណង់នៅព្រឹកស្អែក ៕សុខាសែនជ័យ

បើករថយន្តលឿនគេចឆ្កែបួងចង្កូតបុកឃឿនក្រឡាប់បុករបងសាលាសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត និងរបួសធ្ងន់ស្រាល៥នាក់

ប្រភព៖ Nokorwatnews

  • បើករថយន្តលឿនគេចឆ្កែបួងចង្កូតបុកឃឿនក្រឡាប់បុករបងសាលាសុវណ្ណភូមិ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត និងរបួសធ្ងន់ស្រាល៥នាក់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: