ភ្លើងប្រចណ្ឌចាក់ ប្រពន្ធ១៦កាំបិតរបួសធ្ងន់ លុះចាក់ខ្លួនឯង១ កំាបិតស្លាប់ពេលបញ្ជូន ដល់ពេទ្យ

ខេត្តត្បូងឃ្មុំ៖ករណីហិង្សាក្នុងគ្រួសារ នៅចំណុចភូមិ ម៉ាស៊ីនឃុំរូង កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលា ម៉ោង ០០និង១៦នាទីរំលងអធាត្រ បានធ្វើឲ្យបុរសជាប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ២០១៦ម៉ោង៦និង00នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍រូងបានទទួលសេចក្តីរាយការណ៍ ពីលោ កមេភូមិម៉ាស៊ីន ថាមានករណីហិង្សាក្នុងគ្រួសារកើតឡើង បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ យឹង សុផេង ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយមានការប្រចណ្ឌនឹងប្រពន្ធ ឈ្មោះ ខែម ផល្លា បានយកកូនកាំបិតចុងស្រួច ចាក់ចំនួន១៦កាំបិត រងបួសធ្ងន់ ក្រោយធ្វើសកម្មភាពចាក់ប្រពន្ធហើយ ឈ្មោះយឹង សុផេង ជាប្តីយកកាំបិតចាក់ពោះខ្លួនឯងមួយកាំបិត រងរបួសបញ្ជូនទៅពេទ្យខេត្តកំពង់ចាមបានស្លា ប់ពេលទៅដល់មន្ទីពេទ្យ ចំណែកប្រពន្ធកំពុងធ្វើការសង្គ្រោះបន្ទាន់នៅពេទ្យខេត្តកំពង់ចាម ។

ភ្លើងប្រចណ្ឌចាក់ ប្រពន្ធ១៦កាំបិតរបួសធ្ងន់ លុះចាក់ខ្លួនឯង១ កំាបិតស្លាប់ពេលបញ្ជូន ដល់ពេទ្យ

សូមបញ្ជាក់ថា ទាំង២នាក់ប្តីប្រពន្ធនេះ បានយកគ្នាជាប្ដីប្រពន្ធ ១០ ឆ្នាំមកហើយ តែពុំមានកូនប្រើទេ ហើយក៏ ឧស្សាហ៍ ឈ្លោះទាស់ទែងគ្នាដែរ ។ បើតាមស្ត្រីបងស្រីរបស់ជនរងគ្រោះបានអោយដឹងថា ប្ដីប្រពន្ធពីរនាក់នេះ ឈ្លោះគ្នាញឹកញាប់ណាស់ រហូតដល់ធ្លាប់បែកគ្នាទៀតផង តែមិនដែលកើតមានរឿងបែបនេះទេ ។

ភ្លើងប្រចណ្ឌចាក់ ប្រពន្ធ១៦កាំបិតរបួសធ្ងន់ លុះចាក់ខ្លួនឯង១ កំាបិតស្លាប់ពេលបញ្ជូន ដល់ពេទ្យ

បងស្រីរូបនេះបានបន្តទៀតថា គាត់បានឮសំឡេងឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់មកក៏ស្ងាត់ទៅវិញ ហើយឃើញ ស្រ្តីរងគ្រោះ ដែលជាប្អូននោះ កំពុងអង្គុយលាងចាន ស្រាប់តែបុរសជាប្ដី ក៏បានស្ទុះយកកាំបិតចុងស្រួចមក ចាប់ក្របួចសក់និងអារ ករប្រពន្ធហើយបានចាក់ទៅលើប្រពន្ធជាច្រើនកាំបិតទៀតផង ពេលដែលចាក់ប្រពន្ធរួច ហើយនោះ បុរសរូបនោះ ក៏ចាក់ពោះខ្លួនឯងបណ្ដាលអោយរងរបួសធ្ងន់ទាំងពីរ ឃើញបែបនេះ បងប្អូនក៏បាន យកអ្នកទាំងពីរទៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាតែអាការធ្ងន់ពេកទើបបញ្ជូនមកមន្ទីពេទ្យខេត្តកំពង់ចាម លុះមកដល់មន្ទីរពេទ្យ ដោយសារអាការៈរបស់បុរសជាប្ដីធ្ងន់ពេក ក៏បានបាត់បង់ជីវិត។ រីឯប្រពន្ធកំពុងតែដេក សម្រាកព្យាបាលដោយមិនដឹងថា ប្ដីរបស់ខ្លួនបានស្លាប់នៅឡើយទេ ៕

ភ្លើងប្រចណ្ឌចាក់ ប្រពន្ធ១៦កាំបិតរបួសធ្ងន់ លុះចាក់ខ្លួនឯង១ កំាបិតស្លាប់ពេលបញ្ជូន ដល់ពេទ្យ

ប្រភព ៖ nokorwatnews

  • ភ្លើងប្រចណ្ឌចាក់ ប្រពន្ធ១៦កាំបិតរបួសធ្ងន់ លុះចាក់ខ្លួនឯង១ កំាបិតស្លាប់ពេលបញ្ជូន ដល់ពេទ្យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: