មុន​ត្រូវ​ភ្លើង​ឆេះ​ពួួកគេ​គ្រាន់​តែ​ជា​មិត្ត​ តែ​ក្រោយ​​មក​ពួកគេ​ក៏​ក្លាយ​ជា​សង្សារ

កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៥ សោដនាដកម្មដ៏រន្ធត់មួយបានកើតឡើងទៅលើអ្នកពន្លត់អគ្គិភ័យម្នាក់ដែលមានឈ្មោះថា Daniel Lyon គាត់បានរងគ្រោះថ្នាក់រហូតដល់ឆេះខ្លួនប្រាណស្ទើរតែ 70% ក្នុងប្រតិបត្តិការពន្លត់ភ្លើងដែលបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនៅពេលអ្នកពន្លត់អគ្គីភ័យចំនួន ៣ នាក់ទៀតក៏បានស្លាប់ផងដែរ។

មុន​ត្រូវ​ភ្លើង​ឆេះ​ពួួកគេ​គ្រាន់​តែ​ជា​មិត្ត​ តែ​ក្រោយ​​មក​ពួកគេ​ក៏​ក្លាយ​ជា​សង្សារ
Lyon មុនពេលគ្រោះថ្នាក់

ក្រោយរឿងហេតុនេះមកខ្លួនប្រាណ មុខមាត់ របស់គាត់ បានបន្សល់នូវស្លាកស្នាមជាច្រើនមើលទៅគួរឲ្យខ្លាច ហើយវាក៏បានផ្លាស់ប្ដូរជីវិតគាត់ផងដែរ ប៉ុន្តែគាត់ក៏ទទួលបាននូវការផ្លាស់ប្ដូរដ៏មិនគួរឲ្យជឿមួយគឺមិត្តស្រីថ្មី ដែលមានឈ្មោះថា Megan Lanfear ដែលពីមុនពួកគេទាំង ២ គ្រាន់តែជាមិត្តនឹងគ្នាតែប៉ុណ្ណោះ។

បន្ទាប់ពីគ្រោះថ្នាក់ Lyon គិតថាគាត់នឹងមិនដឹងរស់នៅយ៉ាងណានោះទេ ប៉ុន្តែ Lanfear បានកំដរ លើកទឹកចិត្ត និងមើលថែ Lyon ជារៀងរាល់ថ្ងៃ ហើយនេះហើយដែលជាមូលហេតុដែល Lyon អាចចាប់ផ្ដើមជីវិតថ្មីកាន់ងាយស្រួលជាងមុន។ ចំណែកឯកញ្ញា Lanfear បានប្រាប់ថា “ខ្ញុំសប្បាយចិត្តក្នុងនៅក្បែរគាត់ ហើយខ្ញុំគ្រាន់តែដឹងថាខ្ញុំមិនអាចរស់នៅដោយគ្មានគាត់នោះទេ”៕

 

 


មុន​ត្រូវ​ភ្លើង​ឆេះ​ពួួកគេ​គ្រាន់​តែ​ជា​មិត្ត​ តែ​ក្រោយ​​មក​ពួកគេ​ក៏​ក្លាយ​ជា​សង្សារ

  • មុន​ត្រូវ​ភ្លើង​ឆេះ​ពួួកគេ​គ្រាន់​តែ​ជា​មិត្ត​ តែ​ក្រោយ​​មក​ពួកគេ​ក៏​ក្លាយ​ជា​សង្សារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: