តើតារាស្រីថៃល្បីរូបណា លាបក្រែមបបូរមាត់ ពណ៌ក្រហមឆ្អិនឆ្អៅ សមនឹងទម្រង់មុខជាងគេ?

ថៃ៖ ភាគច្រើន ក្រែមលាបបបូរមាត់ពណ៌ក្រហមឆេះឆ្អិនឆ្អៅ មិនសូវមាននារីៗចូលចិត្តលាបនោះទេ ព្រោះថាខ្លាចមិនសាកសមនឹងទម្រង់មុខ។ ហើយពួកគេ តែងជ្រើសរើស នូវពណ៌ក្រែម បែបពណ៌សាច់ រឺពណ៌ផ្កាឈូកជាដើម។ ប៉ុន្តែ ក៏មានតារាស្រីថៃមួយចំនួន នៅតែពេញចិត្ត នូវការលាបពណ៌ក្រហមឆេះ ពេលចូលរួមកម្មវិធីជារឿយៗ ខណៈពេលមនុសុ្សភាគច្រើន លាបក្រែមពណ៌នេះមិនសម។

យោងតាមគេហទំព័រថៃធំមួយ បានបង្ហាញនូវតារាស្រីថៃល្បី ដែលនិយមលាបក្រែមពណ៌ក្រហមខ្លាំង ពេលចូលរួមព្រឹត្តិការណ៍ធំៗ។ ហើយនៅពេលពួកគេបានលាបក្រែមពណ៌នេះ គឺមិនបានធ្វើឲ្យសម្រស់ធ្លាក់អន់ថយ ទៅតាមការប្រើប្រាស់ពណ៌ក្រែមនោះទេ កាន់តែស្រស់ស្អាតប្លែក និងជាទីចាប់អារម្មណ៍ខ្លាំង ក្នុងក្រសែភ្នែករបស់មហាជនទៀតផង។

ក្នុងនោះដែរ គេសម្គាល់ឃើញថា តារាស្រីថៃ ដែលតែងលាបក្រែមពណ៌ក្រហមឆេះ ដូចជា នាង Aum Patchrapa នាង Kimberly នាង Chompoo នាង Ploy Cherman នាងAnne Thongprasom នាង Cris Horwang នាង Poyd Treechada នាងVj Woosen នាង Pooklook Fonthip នាង May Fuang នាងTangmo និងនាងToey Jarinpornជាដើម៕

តោះមើលសម្រស់តារាស្រីថៃ ពេលលាបក្រែមពណ៌ក្រហមបែបនេះ តើនៅតែស្រស់ស្អាតដដែលទេ? 

កំណត់ហេតុខ្មែរឡត៖

ពាក់ព័ន្ធនឹងពណ៌ក្រែមនេះដែរ ក៏មានអត្ថបទមួយទាក់ទង នឹងការជ្រើសរើសក្រែមឲ្យមានសាកសម នឹងសម្បុរស្បែករបស់អ្នកផងដែរ។

នារីៗភាគច្រើន ប្រាកដជាមាន ក្រែមលាបបបូរមាត់ជាច្រើនពណ៌ សម្រាប់ប្រើប្រាស់ដាក់ក្នុងកាបូបជាប្រចាំមិនខានទេ។ ហើយក្នុងចំណោមក្រែមលាបមាត់ទាំងនោះ អ្នកប្រាកដជាប្រើតែ ១ ឬ ២ ពណ៌ដដែលៗប៉ុណ្ណោះ ពណ៌ខ្លះទៀតទិញមកហើយ បែរជាមិនប្រើទាល់តែសោះ។

តើមកពីមូលហេតុអ្វី? នេះដោយសារអ្នកឃើញភាពស្រស់ស្អាត ក្នុងរូបភាពផ្សាយពាណិជ្ជកម្ម តែនៅពេលដែលអ្នកលាបលើបបូរមាត់របស់ខ្លួនឯងវិញនោះ គឺអស់និយាយតែម្តង!

នេះទំនងជា ដោយសារតែពណ៌ក្រែម មិនស៊ីជាមួយនឹង សម្បុរស្បែករបស់អ្នក។ ហេតុនេះមកមើល ល្បិចប្រើប្រាស់ពណ៌ក្រែមឲ្យសមជាមួយនឹងពណ៌សម្បុរស្បែក ដែលផ្តល់ដោយអ្នកជំនាញតុបតែងមុខជុំវិញពិភពលោក ខាងក្រោមនេះទាំងអស់គ្នាណា!

* វិធីលឿនបំផុត ដើម្បីកំណត់ប្រភេទពណ៌ស្បែករបស់អ្នកគឺ អ្នកគ្រាន់តែមើលលើ សរសៃដែលមានលើ កដៃរបស់អ្នក។ ប្រសិនបើវាមានពណ៌ខៀវ អ្នកស្ថិតក្នុងប្រភេទស្បែកផ្កាឈូក។ ប្រសិនបើវា មានទំនោរទៅពណ៌បែតង អ្នកស្ថិតក្នុងប្រភេទស្បែកលឿង។ តែបើសរសៃ កដៃរបស់អ្នក មើលទៅដូចទាំងពណ៌ខៀវ ទាំងពណ៌បៃតង នោះអ្នកស្ថិតក្នុងប្រភេទស្បែក Neutral ដែលមានន័យថា ទាំងស្បែកលឿង និងស្បែកផ្កាឈូកស្មើគ្នា។ អ្នកមានស្បែកប្រភេទនេះគឺពិតជាសំណាងណាស់ព្រោះ សម្លៀកបំពាក់ពណ៌អ្វីក៏ស្លៀកទៅសក្តិសមដែរ។

១. ប្រភេទស្បែកផ្កាឈូក

ចំពោះអ្នកស្ថិតក្នុងប្រភេទស្បែកនេះ គួរប្រើក្រែមលាបមាត់ពណ៌ក្រហម លាបពីលើក្រែមពណ៌ទឹកក្រូច ឬក្រែមពណ៌ក្រហមក្រម៉ៅក៏បាន។ ចៀសវាងការលាបស្រាលៗ អ្នកត្រូវតែលាបវាឲ្យបានដិតបន្តិច។

២. ប្រភេទស្បែកលឿង

សម្រាប់ស្បែកប្រភេទនេះ ពណ៌ស្រស់ៗធ្វើឲ្យអ្នកកាន់តែមានសម្រស់ស្អាត។ អ្នកគួរជ្រើសរើស ពណ៌ក្រហមស្រស់ ឬទឹកក្រូចស្រស់។

៣. ប្រភេទស្បែក Neutral (ទាំងស្បែកលឿង និងស្បែកផ្កាឈូកស្មើគ្នា)

ប្រភេទស្បែកនេះ ជាក្តីប្រាថ្នាគ្រប់រូបរបស់ស្រ្តី ព្រោះមិនថាក្រែមលាបមាត់ពណ៌អ្វី ក៏សក្តិសមនឹងអ្នកដែរ!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload