Fan Bingbing លេច​ធ្លោ​​និង​ឈ្នះ​ពាន​តារា​សម្ដែង​ស្រី​ល្អ​លើ​ដី​អេស្ប៉ាញ​

តារា​សម្ដែង​ជួរ​មុខ​ចិន Fan Bingbing បាន​ទទួល​ពាន​រង្វាន់​តារា​សម្ដែង​ស្រី​ល្អ​បំផុត​​នៃ​ភាពយន្ត​​ “I Am Not Madame Bovary” ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត San Sebastian Film Festival លើក​ទី​៦៤​ ដែល​រៀបចំ​ឡើង​ក្នុង​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​សៅរ៍។

 

Fan Bingbing លេច​ធ្លោ​​និង​ឈ្នះ​ពាន​តារា​សម្ដែង​ស្រី​ល្អ​លើ​ដី​អេស្ប៉ាញ​

 

 

ក្រៅ​ពី​ទទួល​បាន​ពាន​ដ៏​ធំ​ប្រចាំ​កម្មវិធី តារា​ស្រី​វ័យ​៣៥​ឆ្នាំ​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជាមួយ​ការ​តុបតែង​ខ្លួន​​ដ៏​ស្រស់​ស្អាត អម​ដោយ​រ៉ូប​ពណ៌​ផ្កាឈូក​សាមញ្ញ​ តែ​ទាន់សម័យ។ ខណៈ​នោះ​តារា​សម្ដែង​អេស្ប៉ាញ​ Eduard Fernandez  ជា​ម្ចាស់​ឈ្នះ​ពាន​តារា​សម្ដែង​ប្រុស​ល្អ។

 

ទន្ទឹម​នឹង​នេះ​ភាពយន្ត “I Am Not Madame Bovary” ដែល​​ដឹកនាំ​ដោយ​អ្នកដឹកនាំ​ចិន Feng Xiaogang ក៏​បាន​ឈ្នះ​ពាន​​ភាពយន្ត​ល្អ​បំផុត​នៅ​វិនាទី​ចុងក្រោយ​បិទ​កម្មវិធី​ផង​ដែរ។ អ្វី​ដែល​ជា​ទី​ចាប់​អារម្មណ៍​មួយ​ទៀត​អ្នក​ដឹង​នាំ​កូរ៉េ Hong Sang Soo បាន​ទទួល​ពាន​អ្នក​ដឹក​នាំ​ល្អ​សម្រាប់​ភាពយន្ត “Yourself And Yours”​ របស់​លោក​។

 

Fan Bingbing លេច​ធ្លោ​​និង​ឈ្នះ​ពាន​តារា​សម្ដែង​ស្រី​ល្អ​លើ​ដី​អេស្ប៉ាញ​

 

Fan Bingbing លេច​ធ្លោ​​និង​ឈ្នះ​ពាន​តារា​សម្ដែង​ស្រី​ល្អ​លើ​ដី​អេស្ប៉ាញ​

 

​មាន​ខ្សែ​ភាពយន្ត​ចំនួន​១៧​ដែល​បាន​យក​មក​ដាក់​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត San Sebastian Film Festival លើក​ទី​៦៤ ក្នុង​នោះ​មាន​ភាពយន្ត ចិន អេស្ប៉ាញ អាហ្សង់ទីន​ បារាំង អាមេរិក ជប៉ុន កូរ៉េខាងត្បូង​និង​ប្រទេស​ជា​ច្រើន​ទៀត៕ ​

 

Fan Bingbing លេច​ធ្លោ​​និង​ឈ្នះ​ពាន​តារា​សម្ដែង​ស្រី​ល្អ​លើ​ដី​អេស្ប៉ាញ​

Hong Sang Soo

ចុចអាន៖Fan Bingbing ស្លៀក​រ៉ូប​ឆែក​មួយ​ទំហឹង​ក្នុង​ថ្ងៃ​ទី​២​នៅ​អេស្ប៉ាញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ straitstimes / CCTVNews​​​