កូន​ខ្មែរ-អាមេរិក Virginia Prak សរសើរ Manny Paquio ពេញ​ៗ​មាត់

ស្រី​ស្អាត Virginia Prak កូន​ខ្មែរ​សញ្ជាតិ​អាមេរិក និង​ជា​​ម្ចាស់​ជយលាភី​លេខ ២​ Miss Global 2015 បាន​​​​ពោល​​សរសើរ​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Manny Paquio ប្រាប់ Sabay តាម​សារអេឡិចត្រូនិក​ពី​ហ្វីលីពីន​ថា​ ជា​សុភាព​បុរស​ពិត​ៗ ហើយ​មាន​ចារិក​រួសរាយ​រាក់ទាក់។

 

កូន​ខ្មែរ-អាមេរិក Virginia Prak សរសើរ Manny Paquio ពេញ​ៗ​មាត់Virginia Prak ​ថត​ជាមួយ Manny Paquio ក្នុង​កម្មវិធី Miss Global 2016

 

Virginia Prak បាន​បន្ថែម​ទៀត​ថា​ ពេល​បាន​ជួប​បុរស​កូន ៥ ខាង​លើ​ លោក​គឺជា​មនុស្ស​គួរឲ្យ​ចង់​រាប់អាន​ ព្រោះ​មាន​ភាព​ស្មោះត្រង់។ “ខ្ញុំ​បាន​ជួប Paquio នៅ​ក្នុង​កម្មវិធី Miss Global 2016 នៅ​ប្រទេស​ហ្វីលីពីន។ ​ខ្ញុំ​ចូល​រួម​​កម្មវិធី​នេះ​ ក្នុង​នាម​នាង​ខ្ញុំ​ជា​អតីត Miss Global 2015។ ពេល​ដែល​ខ្ញុំ​បាន​ជួប​គាត់ និង​បាន​ជជែក​គ្នា​លេង ខ្ញុំ​ចាប់ផ្ដើម​ស្គាល់​គាត់ ហើយ​គាត់​គឺ​ជា​បុរស​ល្អ​ណាស់​មិន​ចេះ​វាយឫក​អី​ទេ។ ”។

 

ស្រី​ស្អាត​សម្បុរ​ស្រអែម​ស្រស់​បាន​បន្ត​ទៀត​ថា​ កំពូល​កីឡា​ប្រដាល់​របស់​ហ្វីលីពីន​រូប​នេះ ​បាន​ចូល​រួម​កម្មវិធី Miss Global 2016 ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស។ កញ្ញា​បាន​បន្ត​សរសើរ Pac Man ថា​មិន​ចេះ​ប្រកាន់​ខ្លួន ឬ​ធ្វើ​ឆ្មើងឆ្មៃ​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ឡើយ។ “ពេល​ពួក​យើង​និយាយ​គ្នា​លេង គាត់​ពិត​ជា​រាក់ទាក់​ចំពោះ​ខ្ញុំ ហើយ​បន្តិច​ក្រោយ​មក ​ខ្ញុំ​ក៏​សុំ​គាត់​ថត​រូប​ទុក​ជា​អនុស្សាវរីយ គាត់​ក៏ OK ។ ខ្ញុំ​ពិត​ជា​ចូលចិត្ត Manny Paquio ណាស់”៕

 

កូន​ខ្មែរ-អាមេរិក Virginia Prak សរសើរ Manny Paquio ពេញ​ៗ​មាត់

Miss Global 2015 និង Miss Global 2016

 

ចុចអាន៖មើល​ឈុត​ក្រៅ​ឆាក Virginia Prak បង្ហាញ​​រាង​មុខ Camera sabay

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ