អេឡិច ច័ន្ទត្រា សម្ពោធ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន AEA

បន្ទាប់​ពី​​ស្ងប់​ស្ងាត់​ជំនួញ​មួយ​ចំនួន​ផ្នែក​សំអាង និង​សៀមរាប និង​ភ្នំពេញ ពេល​នេះ​ អេឡិច ច័ន្ទត្រា បាន​ហក់​មក​ប្រឡូក​ជំនួញ​ជា​ថ្មី បែប​ពិធីការដែល​មាន​ឈ្មោះ​ថា AEA(Alex Entertainment Agency) ដោយ​លោក​ជា​អគ្គនាយក។

 

អេឡិច ច័ន្ទត្រា សម្ពោធ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន AEA

 

តាម​ពិត​ទៅ ជំនួញ​នេះ លោក​បាន​បើក​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្រាន់​តែ​ជា​ក្រុមការងារធម្មតា​មួយ​ដែល​មិន​មាន​​រចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​ដូច​ជា​ពេល​នេះ។ អេឡិច ថ្លែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ដូច​គ្នា​អីចឹង​មាន​ច្រើន ប៉ុន្តែ​អត់​មាន​ក្រុមហ៊ុន​ត្រឹម​ត្រូវ​ទេ បាន​ត្រឹម​បង្ហោះ​ពី​សេវាកម្ម​លើ​ហ្វេកប៊ុកជា​ហេតុ​ធ្វើ​ឲ្យ​អតិថិជន​ខ្វះ​ទំនុក​ចិត្ត។ ដូច្នេះ​ហើយ ទើប​លោក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​ចេញ​ជា​ផ្លូវ​ការ។

 

“ឥឡូវ​យើង​បើក​ជា​ក្រុមហ៊ុន​មាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ មាន​រចនា​សម្ព័ន្ធ​ត្រឹម​ត្រូវ និង​ទីតាំង​ច្បាស់​លាស់។ ធ្វើ​បែប​នេះ យើង​ចង់​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត ចង់​បាន​សេវាកម្ម​របស់​យើង អតិថិជន​គ្រាន់​តែ​ទូរសព្ទ​មក​យើង​ក៏​បាន ពួក​យើង​នឹង​ទៅ​ជួប​ពួក​គាត់​ផ្ទាល់” អេឡិច បន្ថែម។

 

Alex Entertainment Agency ដែល​ឈរ​ក្រោម​បាវចនា “គំនិត​ច្នៃ​ប្រឌិត សច្ចៈភាព លក្ខណៈ​អាជីព” នោះ មាន​បម្រើ​សេវាកម្ម​ផ្នែក​ពិធីការ​ដូច​ជា រៀប​ចំ​គ្រប់គ្រង​ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច និង​ធំ ផ្គត់ផ្គង់​ក្រុម​ចម្រៀង និង​រៀប​ចំឆាកព្រម​ទាំង​ដេគ័រ​ជា​ដើម។ ក្រុម​ពិធីការ​ថ្មី​មួយ​នេះ បាន​បើក​ពិធី​ក្រុង​ពាលី​ដំណើរ​ការ​របស់​ខ្លួន​​នា​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​ ដោយ​ពុំ​មាន​មិត្ត​រួម​អាជីព​ច្រើន​ចូល​​រួម​ទេ ក្រៅ​ពី​មន្ត្រី​របស់​ក្រុមហ៊ុន រួម​ក្រុម​គ្រួសារ​ផង។

 

តាម​តារា​កូន​ចៅ​ចិន​រូប​នេះ ប្រាប់​ថា ពិធី​សម្ពោធ​ធំ​នឹង​​ចាប់​ផ្ដើម​នា​ពេល​ខាង​មុខ ព្រោះ​ពេល​នេះ​លោក​ចង់​ឲ្យ​ក្រុមហ៊ុន​លោក​មាន​មុខ​លើ​ទីផ្សារ​មុន​សិន។ យ៉ាង​ណា លោក​​មិនទាន់​​បញ្ចេញ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​ថា “ឥឡូវ​យើង​ក្រុង​ពាលី​សិន ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ នឹង​សម្ពោធ​ធំ ហៅ​មិត្ត​ភ័ក្ដិ​សិល្បៈ​ចូល​រួម គឺ​ឆាប់​ៗ​នឹង​បង បន្ទាប់​ពី​រួច​ពី​ការងារ​នេះ​បន្តិច យើង​នឹង​គិតគូរ”៕

 

អេឡិច ច័ន្ទត្រា សម្ពោធ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន AEA

 

អេឡិច ច័ន្ទត្រា សម្ពោធ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន AEA

 

អេឡិច ច័ន្ទត្រា សម្ពោធ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន AEA

 

អេឡិច ច័ន្ទត្រា សម្ពោធ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន AEA

 

អេឡិច ក្នុង​វេលា​ក្រុង​ពាលី​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ម្សិលមិញ(រូបថត៖ ផ្ដល់​ដោយ​ អេឡិច)

 

អត្ថបទ៖ ទារិកា