ទេព បូព្រឹក្ស មិន​ភ្លេច​គុណ​ គន្ធបុប្ផា ​

ទេព បូព្រឹក្ស តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ហង្សមាស​ ថ្មីៗ​នេះ​ បាន​រំលឹក​អនុស្សាវរីយ៍រឿង​ដែលមិន​អាច​ភ្លេច​បាន​​ពី​គុណ​​មន្ទីរពេទ្យ គន្ធបុប្ផា រួម​ទាំង​​បង្ហាញ​ពី​គោល​ជំហរ​ក្នុង​ការ​ចូល​រួម​ជួយ​មន្ទីរពេទ្យ​ដើម្បី​កុមារ កម្ពុជា​​មួយ​នេះ​ផង​ដែរ​។

ទេព បូព្រឹក្ស មិន​ភ្លេច​គុណ​ គន្ធបុប្ផា ​

ម្ចាស់​បទ “មិន​ជឿ​ថា​បង​មិន​ស្រលាញ់​អូន” បាន​លើក​ឡើង​​​ក្នុង​ពិធី​សន្និសីទ​កាសែត​​តន្ត្រី​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផា​ថា​​ នាង​ធ្លាប់​មាន​អនុស្សាវរីយ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយ​មន្ទីរ​ពេទ្យ​បង្កើត​ឡើង​​ដើម្បី​កុមារ​ខ្វះ​ទីពឹង​មួយ​នេះ​ថា ប្អូន​ប្រុស​បង្កើត​របស់​នាង​​ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់​ដោយ​ធ្លាប់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ គន្ធបុប្ផា។

“ពេល​ហ្នឹង​ក្រុម​គ្រួសារ​ទាំង​មូល ​មាន​ការ​ភិតភ័យ​ខ្លាំង​ចំពោះ​ជំងឺ តែ​លោក​គ្រូ​អ្នក​គ្រូ​ពេទ្យ​ព្យាយាម​លោក​ទឹក​ចិត្ត​ និង​ខិត​ខំ​ព្យាបាល​រហូត​សះ​ស្បើយ​ ខ្ញុំ​មិន​ដែល​ភ្លេច​គុណ​ គន្ធបុប្ផា នោះ​ទេ” បូព្រឹក្ស ថ្លែង។

 

ទេព បូព្រឹក្ស មិន​ភ្លេច​គុណ​ គន្ធបុប្ផា ​

ម្ចាស់​បទ “Make it Twerk” បន្ថែម​ថា “អ្វី​ដែល​ខ្ញុំ​កាន់​តែ​គោរព​នោះ​ គឺ​ក្រម​សីលធម៌​លោក​គ្រូ ​អ្នក​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ គឺ​ខ្ញុំ​ចង់​ជូន​សគុណ​គាត់​បន្តិច​បន្តួច​ តែ​គាត់​តែង​តែ​បដិសេធ​ជានិច្ច”។ បូព្រឹក្ស​ ប្រាប់​ទៀត​ថា ​នាង​ពេញ​ចិត្ត​​ចូល​រួម​ជួយ​គ្រប់​សកម្មភាព​សប្បុរស​ធម៌​​​តាម​តែ​អាច​ធ្វើ​បាន​ ជាពិសេស​ដើម្បី​គន្ធបុប្ផា​តែ​ម្ដង​ ជាក់​ស្ដែងថ្មី​ៗ​នេះ​នាង​ទើប​តែ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​​សប្បុរស​ធម៌​ដើម្បី​គន្ធបុប្ផា​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY​​​​
​​​​​​​​​​​