iPhone 7/7 Plus ស្ទុះ​ខ្លាំង ហាង​លក់​មួយ​ថ្ងៃ​បាន​ខ្ទង់ ១០០គ្រឿង

iPhone 7/7 Plus ឆ្នាំ​នេះ​ហាក់​ទទួល​ការ​គាំទ្រ​ខ្លាំង រហូត​ហាង​ខ្លះ​ភ្ញៀវ​សម្រុក​ទិញ ដល់ ១០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ។

 

iPhone 7/7 Plus ស្ទុះ​ខ្លាំង ហាង​លក់​មួយ​ថ្ងៃ​បាន​ខ្ទង់ ១០០គ្រឿង

 

ម្ចាស់​ហាង​លក់​ទូរសព្ទ​ក្នុង​ស្រុក​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ហាង​លោក​ដាក់​លក់ iPhone 7/7 Plus អតិថិជន​សម្រុក​មក​ទិញ​ច្រើន​គួរ​សម ដោយ​ថ្ងៃ​ដំបូង​លក់​បាន​ប្រហែល ៦០ គ្រឿង ហើយ​ចេះ​តែ​កើន​ឡើង​រហូត​នៅ​ថ្ងៃ​បន្ត​បន្ទាប់ រហូត​ដល់​លក់​អស់​ប្រហែល ១០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ។

 

ម្ចាស់​ហាង​ខាង​លើ​និយាយ​ថា តម្លៃ iPhone 7 នៅ​ហាង​លោក​រាង​ធូរ​ថ្លៃ ដោយ​តម្លៃ iPhone 7 ចាប់​ពី ៨៥០ ដុល្លារ ឯ iPhone 7 Plus ចាប់​ពី ១ ១៥០ ដុល្លារ។

 

ចំពោះ​ថ្លៃ​ចំណេញ ម្ចាស់​ហាង​រូប​នេះ អះអាង​ថា iPhone 7/7 Plus ហាង​លោក​យក​ចំណេញ​តែ​ប្រហែល ៣០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ផលិតផល​សុទ្ធ​ដូច​គ្នា​ទាំងអស់៕

 

*បញ្ជាក់៖ ចំនួន​លក់​តាម​បណ្តា​ហាង​ក្នុង​ស្រុក​​នានា អាច​ខុស​គ្នា​ទៅ​តាម​តម្លៃ​និង​ការ​គាំទ្រ​ជាក់​ស្តែង។

 

អត្ថបទ៖ ប៉ែត ផាន់និត