ភ្ជុំបិណ្ឌ​៖ និស្សិត​បាន​ទៅ​ស្រុក​ប្រាប់​ពី​គម្រោង​ពេល​ជុំ​គ្រួសារ ឯ​អ្នក​មិនបាន​ទៅ​ថា​ស្រណោះ​ខ្លួន​ និពន្ធដោយ : ថ្មីៗ       September-26-2016, 10:39 am         2

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្ជុំបិណ្ឌ​៖ និស្សិត​បាន​ទៅ​ស្រុក​ប្រាប់​ពី​គម្រោង​ពេល​ជុំ​គ្រួសារ ឯ​អ្នក​មិនបាន​ទៅ​ថា​ស្រណោះ​ខ្លួន​នៅពេលដែល​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ​កាន់តែ​ជិត​មកដល់ និស្សិត​ដែល​ចំណាកស្រុក​មក​បន្ត​ការសិក្សា​នៅ​ក្រុងភ្នំពេញ​ចាប់ផ្តើម​នឹក​ស្រុកកំណើត ទន្ទឹងរង់ចាំ​ឲ្យ​ដល់​ថ្ងៃ​ឈប់សម្រាក នឹង​បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ​។ និស្សិត​ដែល​បាន​ទៅ​ស្រុកកំណើត បាន​រៀបរាប់​ពី​គម្រោង​មួយចំនួន​ដែល​ពួកគេ នឹងធ្វើ​នៅពេល​ជួបជុំ​គ្រួសារ​។ ក្នុងឱកាស​បុណ្យ​ភ្ជុំ​នេះ ក៏មាន​និស្សិត​ខ្លះ​មិនបាន​ទៅលេង​ភូមិកំណើត​ដែរ​ព្រោះ​ពួកគេ​មមាញឹក​នឹង​ការប្រឡង និង​ចុះ​កម្មសិក្សា​តាម​ខេត្ត​។ មិនបាន​ទៅ​ស្រុកកំណើត ពួកគេ​ថា​មាន​អារម្មណ៍​ឯកា និង​ស្រណោះ​ខ្លួន​។

សូម​អញ្ជើញ​ទស្សនា​វីដេអូ​៣​នាទី ពី​សារព័ត៌មាន​ថ្មីៗ​ខាងក្រោម​នេះ​៖