ISIS ហាមមិនឲ្យស្លៀកឈុតកីឡាបាល់ទាត់ ជនណាហ៊ានល្មើស​ នឹងទទួលរងទណ្ឌកម្ម

អីុរ៉ាក់៖ ឈុតសម្លៀកបំពាក់កីឡាបាល់ទាត់ ដែលផលិតឡើងដោយក្រុមហ៊ុន Nike និង Adidas ដោយក្នុងនោះមានដូចជាក្រុម Manchester United , Barcelona , Chelsea , AC Milan, Manchester City និង Real Madrid ត្រូវបានហាមប្រាមមិនឲ្យពាក់ ដោយក្រុមរដ្ឋឥស្លាម ISIS នៅប្រទេសអីុរ៉ាក់ ។

យោងតាមសេចក្តីរាយការណ៍មួយបានបញ្ជាក់ថា ក្រុម ISIS បានដាក់ចេញនូវច្បាប់ថ្មីនេះ នៅគ្រប់តំបន់ទាំងអស់ ហើយប្រសិនបើជនណាហ៊ានល្មើសនឹងបំរាមនេះ នឹងទទួលរងពិន័យ ជាទារុណកម្ម ៨០ខ្សែតី។ 

សេចក្តីរាយការណ៍ដដែលបានបន្ថែមឲ្យដឹងទៀតថា មិនត្រឹមតែសម្លៀកបំពាក់ក្លិបខាងលើនេះទេ សូម្បីតែឈុតសម្លៀកបំពាក់ក្រុមជម្រើសជាតិ ក៏ត្រូវបានហាមប្រាមផងដែរ ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ជាដើម។

គួររំលឹកផងដែរថា កន្លងមកនេះ មានជន៣នាក់ហើយ ត្រូវបានក្រុម ISIS ដាក់ទារុណកម្ម ដោយសារពួកគេពាក់ឈុតសម្លៀកបំពាក់ Barcelona លេងបាល់តាមផ្លូវសាធារណៈ ដោយខាងក្រោយអាវមានឈ្មោះ Lionel Messi ។ មិនថែមតែប៉ុណ្ណោះ ឈុតសម្លៀកបំពាក់ទាំងនោះ ត្រូវបានសមាជិករបស់ក្រុម ISIS ហែកចោលថែមទៀតផង។

ពាក់ព័ន្ធនឹងកីឡាករបាល់ទាត់វិញ ក្រុម ISIS ក៏បានដាក់ពិន័យទៅលើកក្រុមអាជ្ញាកណ្តាលមួយចំនួនផងដែរ ដែលបានប្រឆាំងយកច្បាប់ FIFA យកមកអនុវត្ត ប៉ុន្តែមិនអនុវត្តច្បាប់ Sharia ដែលជាច្បាប់ផ្លូវការរបស់ ISIS៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមសកម្មប្រយុទ្ធ ISIS ហាក់បីដូចជា កំពុងតែអុកឡុកយ៉ាងខ្លាំងក្លា ខណៈបានបើកការវាយប្រហារជាច្រើនលើកច្រើនសា ទៅកាន់តំបន់ជាច្រើន ក្នុងរដ្ឋផ្សេងៗគ្នា នៃប្រទេសលោកខាងលិច។

ផ្ទុយទៅវិញកន្លងទៅនេះ ពួកភេវករមួយចំនួន ក្នុងចង្កោមក្រុម ISIS នេះ ខ្លះក៏បាននាំគ្នារត់ចេញពីសមរភូមិប្រយុទ្ធ ហើយត្រូវបានមេក្រុមរបស់ពួកគេ ចាប់បាន នឹងដាក់ទណ្ឌកម្ម ប្រហាេរជីវិតយ៉ាងព្រៃផ្សៃផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកសកម្មប្រយុទ្ធក្នុងក្រុម ISIS ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីរកឃើញថា មានបំណងក្បត់នាំគ្នារត់ចេញ ពីសមរភូមិប្រយុទ្ធ ស្ថិតក្នុងតំបន់ Sharqat ខេត្ត Slalahuddin នៃប្រទេសអ៊ីរ៉ាក់ ហើយត្រូវបានកាត់ទោសប្រហារជីវិតយ៉ាងព្រៃផ្សៃជាទីបំផុត ដោយបោះចូលទៅក្នុងទឹកក្តៅ តាមការបញ្ជារបស់មេដឹកនាំ នៃរដ្ឋឥស្លាមជ្រុលនិយម។

ប្រភពបន្តទៀតថា មុនពេលបើកការប្រហារជីវិត ដោយបោះទម្លាក់ចូលទៅក្នុងខ្ទះទឹកក្តៅ ដែលកំពុងពុះនេះ ក្រុមសកម្មប្រយុទ្ធដែលបានរត់គេចខ្លួនទាំង៧នាក់នោះ ត្រូវបានចាប់ចងដៃ និងជើង ជាមួយនឹងខ្សែរឹតចងយ៉ាងណែន ដើម្បីធ្វើឲ្យប្រាកដថា ពួកក្បត់ទាំងអស់នោះ នឹងមិនអាចរត់គេចទៅណាបានឡើយ។

គួរឲ្យដឹងថា កាលពីខែមុនកន្លងទៅនេះ មេបញ្ចាការនៃរដ្ឋឥស្លាមជ្រុលនិយម ក៏ធ្លាប់បានដាក់ទោសប្រហារជីវិត ទៅលើកងទាហានចំនួន១៩នាក់ ដោយបាញ់បំបែកក្បាលមកហើយដែរ ក្រោយពីក្រុមសកម្មប្រយុទ្ធ ISIS ដឹងថា កងទាហានទាំងអស់នោះ បាននាំគ្នារត់គេចខ្លួនចេញ ពីសមរភូមិប្រយុទ្ធដូចគ្នា ពីបទប្រឆាំងនឹងកងកម្លាំងសនិ្តសុខយាមកាម ស្ថិតនៅក្នុងតំបន់ Al-Shuhada និងតំបន់ Al-Nassaf ភាគកណ្តាលលនៃទីក្រុង Fallujah ប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ដែរថា ជុំវិញរាល់ករណីកាត់ទោសប្រហារជីវិត របស់ពួកសកម្មប្រយុទ្ធ ISIS នេះ គឺសុទ្ធសឹងតែត្រូវបានរៀបចំឡើង ដោយតុលាការនៃរដ្ឋឥស្លាមជ្រុលនិយម របស់ប្រទេសអ៊ីរ៉ាក់ ឬហៅថា « ISIL » (Islamic State of Iraq and the Levant) ដែលមហាជនជាច្រើន យល់ឃើញថា វាពិតជាអំពើដ៏ព្រៃផ្សៃជាទីបំផុត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ISIS ហាមមិនឲ្យស្លៀកឈុតកីឡាបាល់ទាត់  ជនណាហ៊ានល្មើស​ នឹងទទួលរងទណ្ឌកម្ម

ISIS ហាមមិនឲ្យស្លៀកឈុតកីឡាបាល់ទាត់  ជនណាហ៊ានល្មើស​ នឹងទទួលរងទណ្ឌកម្ម

ISIS ហាមមិនឲ្យស្លៀកឈុតកីឡាបាល់ទាត់  ជនណាហ៊ានល្មើស​ នឹងទទួលរងទណ្ឌកម្ម