ទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា

6 Videos


បន្ទាប់ពីត្រលប់មកលេងស្រុកខ្មែរ អតីតតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានធ្វើខួបកំណើតកូនប្រុសគម្រប់អាយុ ២ ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញា នៅភោជនីយដ្ឋានវីហ្វ្រេន ។ អ្វីដែលកត់សំគាល់នោះ អតីតតារាសម្តែងសាច់ខ្ចីរូបនេះ បានសម្តែងអារម្មណ៍រីករាយនៅពេលឃើញមិត្តភក្តិជាច្រើននៅតែស្រលាញ់រាប់អាននិងចូលរួមក្នុងកម្មវិធីខួបកំណើតកូនប្រុសរបស់អ្នកនាង ។

ទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា

អ្នកនាង លី ម៉ារីណា និងស្វាមីបានធ្វើខួបកំណើតអោយកូនប្រុស ដែលមានឈ្មោះថា សាត ថៃសាន់ គម្រប់អាយុ២ឆ្នាំ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពជាច្រើន នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក កាលពីថ្ងៃសោរ៍ទី ២៤ កន្លងទៅ ។ អ្វីដែលគួរអោយ កត់សំគាល់នោះ ទោះបីជា លី ម៉ារីណា បានបាត់មុខពីការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ពិតមែន តែអ្នកនាងនៅតែទទួលបានការរាប់អានពីសំណាក់មិត្តរួមអាជីព ។

ទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា

ជាក់ស្តែងនៅថ្ងៃខួបកំណើតកូនប្រុសរបស់អ្នកនាងគេឃើញមិត្តសិល្បៈចូល រូមច្រើន មានដូចជា ពេជ្រ អាវីហ្សា ម៉ៅ ស៊ីណាត ចន ច័ន្ទលក្ខិណា ថន លក្ខិណា មាស សម្ជស្ស និង លោកបញ្ញា សិទ្ធ ជាដើម ។ លី ម៉ារីណា បានសម្តែងនូវអារម្មណ៍រីករាយ ដោយឃើញ មិត្ត ភក្តិចូលរួមក្នុងពិធីខួបកំណើតកូនប្រុស ។

ទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា

ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ខ្មៅគេសង្កេតឃើញ លី ម៉ារី ណា នៅតែស្រស់ ស្អាតមិនប្រែប្រួលឡើយ ។ ត្រលប់មកស្រុកខ្មែរលើកនេះ លី ម៉ារីណា បង្ហាញមុខនៅក្នុងសកម្មភាពសិល្បៈ នានាផងដែរ ៕ ចេនី

ទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណាទិដ្ឋភាពតារាល្បីៗ ចូលរួមខួបកំណើតកូនប្រុស លី ម៉ារីណា