គ.ជ.ប. នឹងពិនិត្យភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោតទាហាន

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងធ្វើការស្រាវជ្រាវដល់ទីកន្លែងក្នុងខេត្តចំនួនបី បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានចោទទាហានថា បានយកកម្លាំងរបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅក្រៅទីលំនៅ ឬទីសំណាក់ពិតប្រាកដរបស់សាមីខ្លួន។ យោងតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលព័ត៌មានថា ទាហាន រាជអាវុធហត្ថ និងនគរបាល ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះនៅក្រៅមូលដ្ឋានរបស់ខ្លួន ក្នុងខេត្តព្រះវិហារ សៀមរាប និងខេត្តបាត់ដំបង។ លោក ពុទ្ធា បាននិយាយថា “ព័ត៌មាននេះ គ.ជ.ប.បានទទួលមុន ហើយគ.ជ.ប.ក៏បានបញ្ចូនមន្ត្រីច្បាប់ មន្ត្រីជំនាញរបស់ខ្លួនទៅធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងរឿងនេះហើយ។ ហើយប្រហែលជាអាទិត្យក្រោយនឹងមានរបាយការណ៍ហើយរឿងនេះ”។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រាប់ឲ្យគណៈកម្មាធិការនេះដឹងអំពីការរំលោភបំពានច្បាប់បោះឆ្នោតពីសំណាក់ទាហាន។ ច្បាប់តម្រូវឲ្យអ្នកបោះឆ្នោតត្រូវតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងត្រូវចុះឈ្មោះបោះឆ្នោត។ ដើម្បីចុះឈ្មោះ ប្រជាពលរដ្ឋត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត។ ការបោះឆ្នោតឃុំសង្កាត់គ្រោងនឹងធ្វើនៅថ្ងៃទី៤ខែមិថុនាឆ្នាំក្រោយ រីឯការបោះឆ្នោតជាតិវិញនឹងធ្វើនៅខែកក្កដាឆ្នាំ២០១៨។ លិខិតរបស់លោក កឹម សុខា មានខ្លឹមសារថា ច្បាប់បោះឆ្នោតត្រូវបានរំលោភបំពាន ដោយសមាជិកកងកម្លាំងប្រដាប់អាវុធត្រូវបានគេបញ្ជូនឲ្យទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានក្នុងខេត្តមួយចំនួន […]

The post គ.ជ.ប. នឹងពិនិត្យភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោតទាហាន appeared first on The Cambodia Daily.