ផ្លាស់ប្តូរខ្លួនឯង ក្រោយត្រូវសង្សារដៀមដាមថា “លើកធុងទឹកមួយមិនរួច”

ខាងក្រោមនេះជាបទពិសោធន៍របស់បុរសម្នាក់ ទាក់ទងនឹងការឡើងទំងន់៖

គេថាកូនប្រុសរឹងមាំប៉ុណ្ណា តែបើស្នេហាដឹកមុខ ស្អីក៏ហ៊ានធ្វើដែរ (ស៊ូស្លាប់ដើម្បីអូន) ។ កាលមុនខ្ញុំមិនយល់ពាក្យនឹងទេ តែដល់ចូលរៀនមហាវិទ្យាល័យ ហើយចាប់ផ្តើមមានសង្សារ ទើបខ្ញុំយល់ ........

ខ្ញុំ បញ្ញា អាយុ ២៣ ឆ្នាំ ជានិស្សិត ផ្នែកធនាគារ ។ រាល់ថ្ងៃក្រៅពីទៅរៀន គឺសម្ងំនៅក្នុងបន្ទប់ លេងហ្គេម មិនអញ្ចឹងទេ ចេញទៅហែលទឹកជាមួយពួកម៉ាក ។ ខ្ញុំគ្មានសង្សារទេ ហើយក៏មិនដែលនិយាយ ជាមួយមនុស្សស្រីណាដែរ ព្រោះគិតថាខ្លួនឯងគ្មានអ្វីពិសេសទេ រូបរាងក៍ស្គមស្គាំង គ្មានកម្លាំងកំហែង ដូចមនុស្សឈឺជក់ថ្នាំអញ្ចឹង។

ម៉ាក់គាត់ចូលចិត្ត តេមកបង្អាប់ខ្ញុំណាស់ លើកណាក៏សួរខ្ញុំថារកបាននារីណាម្នាក់ហើយនៅ? នាំទៅផ្ទះឲ្យម៉ាក់មើលមុខផង ម៉ាក់ចង់ឃើញមុខអនាគតកូនប្រសារ ។ ខ្ញុំចេះតែសើចហើយ ឆ្លើយតបគាត់ថា “កូនម៉ាកសង្ហាចឹង មិនខ្វះសង្សារទេ គ្រាន់តែមិនទាន់ដល់ពេល យកទៅបង្ហាញ”។ ឲ្យតែប្រាប់គាត់អញ្ចឹងហើយ គាត់គិតតែពីសើចរហូត គាត់ដឹងថាខ្ញុំកុហកគាត់ ព្រោះខ្ញុំមិនដែលមានសង្សារនិងគេទេ ហើយមានពេលខ្លះគាត់សួរខ្ញុំទៀតថា តិចស្រលាញ់ប្រុសទេហី តាអញ្ចឹងមែនគាត់ កាត់កាលខ្ញុំចោលហើយ ..........

រហូតដល់ថ្ងៃមួយ ខ្ញុំបានទៅខួបកំណើតមិត្តរួមថ្នាក់ ចៃដន្យខ្ញុំបានដើរបុកនារីម្នាក់ ហើយធ្វើឲ្យ កំពប់កូកាទៅលើរ៉ូបនាង ខ្ញុំក៏ប្រញាប់សូមទោសនាង ។ ស្មានតែនាងខឹងនិងស្តីឲ្យហើយតា តែមានណានាង បែរជារួសរាយ រាក់ទាក់ដាក់ខ្ញុំ ទៅវិញ ហើយនិយាយថាមិនអីទេរឿងតូចតាច ។

នាងនិយាយជាមួយខ្ញុំដូចមនុស្សស្គាល់គ្នាជិតស្និតយូរអញ្ចឹង ។ ចប់ពិធីខ្ញុំក៏ស្នើរជូននាងទៅផ្ទះ ចាត់ទុកជាការសូមទោស មិននឹកស្មានទេ ថាផ្ទះយើងនៅជិតគ្នា រំលងតែមួយផ្លូវប៉ុណ្ណោះ ។

ស្រលាញ់គ្នាបានមួយរយៈ ទើបខ្ញុំដឹងថាស្នេហាមិនល្អ ទាំងអស់ដូចដែលខ្ញុំគិត។ ពេលមិនទាន់ស្រឡាញ់គ្នា ពួកយើងនិយាយត្រូវគ្នាខ្លាំងណាស់ សប្បាយរីករាយជាមួយគ្នា នាងតែងស្ដាប់យោបល់របស់ខ្ញុំ។ តែដល់ស្រឡាញ់គ្នាហើយ នាងផ្លាស់ប្ដូរច្រើនណាស់ ចូលចិត្តបង្គាប់បញ្ជាឲ្យខ្ញុំធ្វើតាមនាងទាំងអស់ ។ ពេលខ្លះនាងប្រាប់ឲ្យខ្ញុំធ្វើរឿងខុស ដល់ពេលខ្ញុំពន្យល់ហេតុផលប្រាប់នាង នាងបែរជាខឹងនឹងខ្ញុំទៅវិញ ហើយស្រែកខ្លាំងៗទៀតផង។

រហូតដល់ថ្ងៃចុងសប្ដាហ៍ នាងបានតេហៅខ្ញុំចេញទៅរកដោយប្រញាប់ ខ្ញុំខ្លាចនាងមានរឿងអី ណាមួយផ្លូវស្ទះផង ទើបខ្ញុំសំរេចចិត្តរត់ទៅយ៉ាងលឿន ។ ពីផ្ទះខ្ញុំទៅផ្ទះនាង រត់ប្រហែល១៥ នាទី។ ពេលទៅដល់ផ្ទះនាង ខ្ញុំដកដង្ហើមសឹងមិនរួច ណាមួយស្តាប់មូលហេតុនាងហើយ ធ្វើឲ្យខ្ញុំខឹងឡើងញ័រដៃតែម្តង ៖ “លើកធុងទឹកចូលទៅចង្ក្រានឲ្យអូនតិច” នាងអង្គុយចុចទូរស័ព្ទ ហើយនិយាយធ្វើមិនដឹង។ ខ្ញុំក៏សួរនាង“ដៃអូនត្រូវអីឬ? “ នាងថា“ទេ! អត់មានត្រូវអីផង អូនទើបតែលាបត្រចកហើយ” នាងលើកដៃឲ្យមើល ។

ពួកយើងក៏ចាប់ផ្តើមស្និទស្នាលជាមួយគ្នា ព្រោះនាងមើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់ មិនប្រកាន់ច្រើន មិនវាយឬក ហើយក៏មិនដែលមើលងាយថា ខ្ញុំស្គមអាក្រក់អីដែរ មានអារម្មណ៍ថា ខ្ញុំស្រលាញ់នាងហើយ តែមិនហ៊ានសារភាពទេ ខ្លាចនាងបដិសេដ បាត់បង់ទាំងមិត្តភាព ។

រហូតដល់ថ្ងៃខួបកំណើតរបស់នាង ពេលខ្ញុំជូនកាដូហើយ នាងបាននិយាយថា “ អរគុណសម្រាប់កាដូ ពួកយើងសាកសេពគប់គ្នាសាកមើលបានទេ” ខ្ញុំភាំង និយាយអ្វីក៍មិនចេញបានត្រឹមញញឹម ហើយងក់ក្បាលយល់ព្រមតែម្តង ព្រោះនេះជាអ្វីដែលខ្ញុំរង់ចាំ ។

ខ្ញុំហួសចិត្តមែនទែន ខំរត់ម៉ោចង់ដាច់ខ្យល់ស្លាប់ ព្រោះខ្លាចនាងកើតរឿងអី មិននឹកស្មានថាគ្រាន់តែលើកធុងទឹក ប្រហែល៣០គីឡូប៉ុណ្ណឹង ។ ដោយសារហត់ពេក ខ្ញុំលើកធុងទឹកនឹងមិនរួច ។ នាងខឹងខ្ញុំណាស់ ហើយស្រែកឲ្យខ្ញុំខ្លាំងៗ “ស្អីគេគ្រាន់តាធុងទឹកប៉ុណ្ណឹងសោះ លើកអត់រួចដែរ” និយាយហើយនាងលើកធុងទឹកខ្លួនឯងទៅត្រុយ ។

ខ្ញុំខំតាមលួងនាង បកស្រាយប្រាប់នាងថាមកពីខ្ញុំហត់ពេក តែនាងប្រកែកថា មកពីខ្ញុំអសម្ថភាព ស្គម ធ្វើអីក៍មិនកើតដែរ ហើយក៏ហូរហែដល់ថា ថ្ងៃក្រោយបើការហើយប្រពន្ធឈឺពោះកើតកូន បីម៉េចរួច បើគ្រាន់តាធុងទឹកប៉ុណ្ណឹង លើកដូចអង្ករ៥០គីឡូទៅហើយ ។

ខ្ញុំឈប់តាមលួងនាង ហើយត្រលប់មកផ្ទះវិញ ព្រោះខ្ញុំមែនមនុស្សអត់វិញ្ញាណណា ខ្ញុំក៏ចេះខឹងដែរ ។ ពួកយើងមិនបាននិយាយ គ្នាជិត៣សប្តាហ៍ ។ មិត្តភក្តិខ្ញុំនិយាយថា ខ្ញុំគួរតែប្រឹងញុំាបាយឲ្យច្រើន ហើយ ហាត់ប្រាណបង្កើនសាច់ដុំ ខ្លះទៅ ព្រោះអីខ្ញុំស្គមពេកហើយមនុស្សស្រីគេត្រូវការទីពឹង ។

គិតចុះគិតឡើង ខ្ញុំក៏សំរេចចិត្តទៅចុះឈ្មោះនៅ ក្លឹបហាត់ប្រាណមួយកន្លែង ។ ទៅហាត់បាន៥ថ្ងៃ មានអារម្មណ៍ថាហត់ខ្លាំងណាស់ ហើយចង់រាថយ តែបានមិត្តភក្តិហាត់ជាមួយម្នាក់ ណែនាំឲ្យទិញផលិតផលអាហារបំប៉ន ជំនួយដល់ការកើនទម្ងន់ និង សាច់ដុំប្រើបន្ថែម ។

ខ្ញុំក៏បានកម្មង់ទិញតាមគេហទំព័រ ដែលវាបានណែនាំ ។ មិននឹកស្មានទែថា  និងមានប្រសិទ្ធភាពដល់ថ្នាក់ហ្និង ប្រើបានតែ៣ខែប៉ុណ្ណោះទម្ងន់ និងសាច់ដុំខ្ញុំឡើងជាងមុន គួបផ្សំនិងការហាត់ប្រាណបន្ថែមផង ទើបក្បាលពោះរបស់ខ្ញុំលក្ខណៈថាកង់ៗ រាងកាយមានសាច់ដុំ សង្ហារតែម្តង ។

សូម្បីតែពេលទៅជួបមិត្តស្រី និង ម៉ាក់របស់ខ្ញុំក៏ មានការភ្ញាក់ផ្អើលដែរ ។ មិត្តស្រីរបស់ខ្ញុំក៍ចាប់ផ្តើមផ្លាស់ប្តូរទៅ ចរិតនាងពីមុនគឺគួរឲ្យស្រឡាញ់ ចេះស្តាប់ហេតុផល តែនៅទាស់ត្រង់ម្យ៉ាងគឺកំពូលប្រច័ណ្ឌ ។ ឥលូវមិនថាលើកបាវអង្ករ៥០គីឡូទេ សូម្បីតែលើកនាងបីក៏មានអារម្មណ៍ថាស្រាលដែរ ។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន តាមរយៈគេហទំព័រ ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្លាស់ប្តូរខ្លួនឯង ក្រោយត្រូវសង្សារដៀមដាមថា "លើកធុងទឹកមួយមិនរួច"

ផ្លាស់ប្តូរខ្លួនឯង ក្រោយត្រូវសង្សារដៀមដាមថា "លើកធុងទឹកមួយមិនរួច"

ផ្លាស់ប្តូរខ្លួនឯង ក្រោយត្រូវសង្សារដៀមដាមថា "លើកធុងទឹកមួយមិនរួច"

ផ្លាស់ប្តូរខ្លួនឯង ក្រោយត្រូវសង្សារដៀមដាមថា "លើកធុងទឹកមួយមិនរួច"