៧ វិធី ដាស់អារម្មណ៍សិច ឱ្យក្តៅរោលរាល

៧ វិធី ដាស់អារម្មណ៍សិច ឱ្យក្តៅរោលរាល

សិចគឺការរឹតចំណងទំនាក់ទំនងស្អិតរមួតរវាងគូស្នេហាប្រុសស្រី ។ ទោះបីយ៉ាងណានៅពេលដែលមកដល់ចំំណុចណាមួយនោះសិចក៏នឹងប្រែមកសាបរលាបដែរ ។ នៅពេលជួប បញ្ហានេះកើតឡើងយើងគប្បីបំបាត់រឿងរាវនេះទៅវិញហើយ។ នេះជាវិធីណែនាំ ៧យ៉ាងសម្រាប់ដោះស្រាយបញ្ហាសិចរបស់អ្នកឱ្យកាន់តែប្រសើរឡើង ៖

១)កុំបណ្តោយឱ្យខ្លួនឯងទ្រុឌទ្រោម
សេចក្តីស្នេហារវាងបុរសស្ត្រីដែលទើបស្រឡាញ់គ្នាថ្មីថ្មោងតែងរៀបចំខ្លួនប្រាណស្អាតបាត មានការស្លៀកពាក់យ៉ាងសមរម្យ ប៉ុន្តែនៅពេលបានស្រឡាញ់គ្នាយូរទៅការតុបតែងកាយនឹងបានធ្លាក់ស្រុតចុះ ។ អ្នកខ្លួនទៀតដោយសារការបានរួមរស់នៅជាមួយគ្នាផងក៏បានបណ្តែតបណ្តោយខ្លួនប្រាណឱ្យចុះទ្រុឌទ្រោមមើលទៅលែងស្អាតដូចកាលពីមុនទៀត ។ ហេតុនេះមិនត្រូវបណ្តែតបណ្តោយខ្លួនដល់ថ្នាក់នេះឡើយចាំបាច់ត្រូវតែចេះរៀបចំខ្លួនឯងឱ្យស្អាតបាតបើពុំនោះទេប្រយ័ត្នសេចក្តីស្នេហាធ្លាប់តែផ្អែមល្ហែមវានឹងរុះរោយទៅតាមកាលវេលានោះដែរ ។

២)ធ្វើឱ្យមានរឿងភ្ញាក់ផ្អើល
បើទោះបីថាបានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយក្តី នោះក៏មិនមានន័យថាអ្នកចង់ធ្វើឱ្យមានរឿងភ្ញាក់ផ្អើលដល់គេមិនបាននោះទេ ។ ហេតុនេះអ្នកត្រូវរកឱកាសណាមួយសម្រាប់សម្តែងការភ្ញាក់ផ្អើលដល់ដៃគូខ្លះទើបប្រសើរក្នុងនេះដូចជាធ្វើថ្ងៃខួបកំណើតឱ្យដោយមិនដឹងខ្លួន ឬថ្ងៃពិសេសណាមួយដើម្បីបង្កើតបរិយាកាសភ្ញាក់ផ្អើលនិងផ្អែមល្ហែមចំពោះគ្នាខ្លះដែលជាវិធីល្អបំផុត ។

៣)សម្តែងក្តីស្រឡាញ់ចំពោះគ្នាឱ្យបានញឹកញាប់
នៅពេលដែលប្រើជីវិតរួមរស់នៅជាមួយគ្នាហើយយល់ឃើញថាការប្រើពាក្យថាស្រឡាញ់ទៀតនោះមិនចាំបាច់ ។ ទោះបីយ៉ាងណាការគិតបែបនេះពិតជាខុសហើយពីព្រោះថាពាក្យនេះសំខាន់ណាស់មិនអាចមើលងាយវាបានទេ ។ ក្រៅពីនេះការសម្តែងក្តីស្រឡាញ់ដោយការថើបថ្ពាល់ ការអោបក្រសោប ញឹកញាប់ដើម្បីបន្ថែមភាពកក់ក្តៅនោះវាជារឿងមួយទៀតអ្នកត្រូវតែអនុវត្តវាឱ្យបានញឹកញាប់ដូចគ្នា។

៤)ធ្វើកិច្ចការរួមគ្នា
ក្នុងនោះដូចជាការទៅមើលភាពយន្តជាមួយគ្នា ស្តាប់តន្ត្រី ធ្វើម្ហូបអាហារ ការហាត់ប្រាណ ឬសូម្បីតែកិច្ចការផ្សេងៗទៀតដែលអ្នកនិងដៃគូនិយមចូលចិត្តដូចគ្នា ។ ត្រូវចងចាំថាការបង្កើតអនុស្សាវរីយក៏ដូចជាការបង្កើតភាពផ្អែមល្ហែមវាជារឿងមួយសំខាន់រវាងដៃគូស្នេហាគ្រប់ពេលទាំងអស់ ។

៥)ធ្វើរបស់អ្វិដែលយើងមិនធ្លាប់ធ្វើ
ដូចជាបបួលទៅកម្សាន្តទីកន្លែងដែលយើងមិនធ្លាប់បានទៅ ក្នុងនោះអាចជាព្រៃភ្នំ ឆ្នេរសមុទ្រ កោះផ្សងព្រេង ជាដើមការបានទៅកន្លែងដែលប្លែកៗនិងមានការជួយគ្នាទៅវិញទៅមកនេះវាជាស្នាមអនុវស្សាវរីយថ្មី មិនត្រឹមតែបន្ថែមភាពភ្ញាក់ផ្អើលដល់អារម្មណ៍ទេប៉ុន្តែវាក៏ជួយបន្ថែមនូវក្តីស្រឡាញ់ចំពោះគ្នាកាន់តែច្រើនឡើងដែរ ។

៦)បើកចំហក្នុងការនិយាយជាមួយគ្នាឱ្យកាន់តែទូលាយឡើង
ជីវិតដែលរួមរស់នៅជាមួយគ្នាជាយូរមកហើយ ពេលខ្លួះយើងអាចគិតថាជាការយល់ចិត្តគ្នាបានល្អទៅហើយប៉ុន្តែការពិតហើយការដែលរួមរស់នៅជាមួយគ្នាយូរប៉ុនណាយើងក៏ត្រូវតែបើកចំហពីការនិយាយគ្នាឱ្យបានទូលាយច្រើនឡើងទៅតាមនោះដែរ ។ ការធ្វើបែបនេះដើម្បីឱ្យម្នាក់ៗបានយល់ចិត្តគ្នា ហើយបើនរណាម្នាក់មានបញ្ហាយើងអាចធ្វើការជជែកគ្នាហើយដោះស្រាយបានទាន់ពេលវេលា ។

៧)ចាំថ្ងៃដំបូងបានទេ
ការរួមរស់នៅជាមួយគ្នារាប់សិបឆ្នាំភាពធុញទ្រាន់រមែងកើតឡើងជានិច្ច ។ ទោះបីយ៉ាងណាការរស់នៅសភាពបែបនេះបើយើងបានរំលឹកពីអតីតកាលដ៏ផ្អែមល្ហែមម្តងម្កាលមកនិយាយគ្នានោះឃើញថាវាអាចជាការរំលឹកនូវភាពផ្អែមល្ហែមដល់គ្នាឱ្យត្រឡប់មកវិញ ។ ការធ្វើបែបនេះទោះបីថាវាមើលទៅបន្តិចបន្តួចប៉ុន្តែវាបានដាស់នូវមនោសញ្ចេតនាឱ្យបានរស់ឡើងវិញដែរ ។ ចូរចងថាពេលខ្លះដោយសារដិតដាមអនុស្សាវរីយ៍នេះហើយធ្វើឱ្យម្នាក់ៗមិនអាចខ្វះគ្នាបានសូម្បីតែមួយវិនាទីនោះ ៕

ប្រភព ៖ pmhotnews

  • ៧ វិធី ដាស់អារម្មណ៍សិច ឱ្យក្តៅរោលរាល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:សុខភាព
Tags: