ប៉េតង់​កម្ពុជា ​បាន​មេដាយ​សំរឹទ្ធ​វិញ្ញាសា​វាយ​គូ​បុរស​និង​នារី កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី

កីឡា​ប៉េតង់​វាយ​គូ​បុរស​និង​នារី​របស់​កម្ពុជា​បាន​បញ្ចប់​ហើយ ដោយ​ទទួល​បាន​មេដាយ​សំរឺទ្ធ​ដូច​គ្នា ក្រោយ​ពី​ក្រុម​វាយ​គូ​បុរស​ចាញ់​ក្រុម​ម៉ាឡេស៊ី ​និង​ក្រុម​វាយ​គូ​នារី​ចាញ់​ក្រុម​ថៃ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​នេះ​បន្តិច។

 

ប៉េតង់​កម្ពុជា ​បាន​មេដាយ​សំរឹទ្ធ​វិញ្ញាសា​វាយ​គូ​បុរស​និង​នារី កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី

 

សូម​បញ្ជាក់​ថា​កីឡា​វាយ​គូ​បុរស​របស់​កម្ពុជា​គឺ ថោង ឈឿន ​និង ហេង ​ថា ប្រកួត​ចាញ់​កីឡាករ​របស់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ១៣-៧។ ​ចំណែក​ឯ​ខាង​វាយ​គូ​នារី​វិញ​គឺ​ អ៊ុក​ ស្រីមុំ និង​ អ៊ុន ស្រីយ៉ា ​ចាញ់​ខាង​ថៃ ដោយ​លទ្ធផល ១៣-២ ៕

ប៉េតង់​កម្ពុជា ​បាន​មេដាយ​សំរឹទ្ធ​វិញ្ញាសា​វាយ​គូ​បុរស​និង​នារី កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី

 

អត្ថបទ៖មុន្នី រម្យ

រូបភាព៖ NOCC