អូស្រ្តាលី៖ មានផ្លូវតែពីរប៉ុណ្ណោះដែល អាមេរិក និង រុស្ស៊ី ត្រូវជ្រើសរើស នោះគឺការឯកភាពលើបទឈប់បាញ់ ឬក៏ដកទ័ពទាំងអស់ចេញពីស៊ីរី

អូស្រ្តាលី៖ មានផ្លូវតែពីរប៉ុណ្ណោះដែល អាមេរិក និង រុស្ស៊ី ត្រូវជ្រើសរើស នោះគឺការឯកភាពលើបទឈប់បាញ់ ឬក៏ដកទ័ពទាំងអស់ចេញពីស៊ីរី

(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការបទេសអូស្រ្តាលី លោកស្រី Julie Bishop បានលើកឡើង នៅក្នុងបទសម្ភាសន៍ ជាមួយនឹងវិទ្យុអូស្រ្តាលី ABC ថា មានផ្លូវតែពីរប៉ុណ្ណោះដែល សហរដ្ឋអាមេរិក និង ប្រទេសរុស្ស៊ី ត្រូវជ្រើសរើស នោះគឺការឯកភាពលើបទឈប់បាញ់គ្នា ឬក៏ការដកទ័ពទាំងអស់ចេញពីស៊ីរី។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអូស្រ្តាលី ABC លោកស្រី Bishop បានគូសបញ្ជាក់ទៀតថា «ភាពតានតឹងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ី បាននិងកំពុងផ្ដល់ផលប៉ះពាល់អវិជ្ជមាន ដល់តំបន់ មជ្ឈិមបូព៌ាទំាងមូល ខណៈមហាអំណាចពិភពលោកទំាងពីរនេះ ខ្វះទំនុកចិត្តលើគ្នាទៅវិញទៅមក។ ចំណែកឯមធ្យោបាយក្នុងការដោះស្រាយបញ្ហា តាមផ្លូវការទូត ក៏មិនមានប្រសិទ្ធិភាពដែរ ពោល បើទោះបីជាបទឈប់បាញ់ត្រូវបានបង្កើតឡើងជាច្រើនលើក ច្រើនសារក៏ដោយ តែវានៅតែត្រូវបានគេរំលោភបំពាន ហើយជនស៊ីវិលនៅតែស្លាប់បាត់បង់ជីវិត។ ដូច្នេះបើ អាមេរិក និងរុស្ស៊ី មិនអាចព្រមព្រៀងគ្នាលើបទឈប់បាញ់ទេនោះ ពួកគេគួរតែដកទ័ព ចេញពីស៊ីរី រហូតដល់ភាពតានតឹងស្ងប់ស្ងាត់ឡើងវិញ»

លោកស្រី Bishop បានបន្ថែមថា «ទីក្រុងវ៉ាស៊ីនតោន និង បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ ត្រូវតែបញ្ចុះបញ្ចូលក្រុមឧទ្ទាមស៊ីរី ឱ្យទទួលយកបទឈប់បាញ់ រីឯ រុស្ស៊ីនិងអ៊ីរ៉ង់ ក៏ត្រូវបញ្ចុះបញ្ចូលប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ ដូចគ្នានេះដែរ»។

គួរបញ្ជាក់ថា បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី យន្ដហោះចម្បំាងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី និង រុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតំាងរបស់ក្រុមឧទ្ទាមស៊ីរី នៅភាគខាងកើត ទីក្រុងអាឡេប៉ូ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ៨៥នាក់ និងជាង៣០០នាក់ផ្សេងទៀតបានរងរបួស៕

ប្រភព ៖ freshnewsasia

  • អូស្រ្តាលី៖ មានផ្លូវតែពីរប៉ុណ្ណោះដែល អាមេរិក និង រុស្ស៊ី ត្រូវជ្រើសរើស នោះគឺការឯកភាពលើបទឈប់បាញ់ ឬក៏ដកទ័ពទាំងអស់ចេញពីស៊ីរី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/26  Category:ជីវិតនិងសង្គម
Tags: