រក​ឃើញ​មូលហេតុ​ ​iPhone 7/ 7Plus​ ​លាន់​ម៉ាស៊ីន

បច្ចេកវិទ្យា​ ​iPhone 7/ 7Plus​ ​បាន​ទទួល​ការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ ​តែ​ក្នុង​នោះ​​អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​ស្រងាក​ចិត្ត​ជា​មួយ​ស្មាតហ្វូន​នេះ​ ​ក្រោយ​ម៉ាស៊ីន​របស់​វា​លាន់​ឮសំឡេង​ពេល​ប្រើប្រាស់​ជា​មួយ​កម្មវិធី​ធំ​ៗ។

 

 

iFix​ ​ជា​ក្រុម​ជំនាញ​ជួសជុល​ផលិត​ផល​ ​Apple​ ​បង្ហាញ​ថា​បញ្ហា​នេះ​បណ្ដាល​មក​ពី​ ​iPhone 7/ 7Plus​ ​មាន​បន្ទះ​ ​Chip​ ​និង​គ្រឿង​បង្គំ​នានា​ស្ដើង​ ​ហើយ​នៅ​កៀក​គ្នា​ពេក​ ​ដែល​ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​រត់​ប្រកិត​គ្នា​ហើយ​បង្កើត​ជា​សំឡេង​លាន់​ ​ជា​ពិសេស​ពេល​ប្រើ​កម្មវិធី​ធំ​ៗ។

 

ចំពោះ​បញ្ហា​នេះ​ ​Apple​ ​មិន​បាន​ចេញ​មក​បក​ស្រាយ​អ្វី​នោះ​ទេ​ ​ហើយ​ទន្ទឹម​នឹង​នេះ​ពួក​គេ​ក៏​ទើប​បញ្ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS 10.0.2​ ​ដែល​កែ​ប្រែ​បញ្ហា​លើ​មុខងារ​បញ្ជា​កាស​សម្រាប់​ ​iPhone 7 /7Plus៕

 

រក​ឃើញ​មូលហេតុ​ ​iPhone 7/ 7Plus​ ​លាន់​ម៉ាស៊ីន

 

អាន​បន្ត​ ​៖ Apple ចេញ​​ ​iOS 10.0.2 ដោះ​ស្រាយ​បញ្ហា​កាស ​​iPhone 7/7 Plus​ ​​
អាន​បន្ត​ ​៖ iPhone 7/7 Plus ស្ទុះ​ខ្លាំង ហាង​លក់​មួយ​ថ្ងៃ​បាន​ខ្ទង់ ១០០គ្រឿង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena