រុស្សី​​នឹង​ផលិត​ iPhone ផ្ទាល់​ខ្លួន​ តម្លៃ​ត្រឹម​ ១៣០ ដុល្លារ

ភ្នាក់ងារ​សារព័ត៌មាន​ TASS របស់​រុស្សី​បាន​ចេញ​ផ្សាយ​ថា​ នៅ​ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​ រុស្សី​នឹង​មាន​ផលិត​ iPhone ផ្ទាល់​ខ្លួន​ ដោយ​មាន​ដាក់​លក់​តម្លៃ​ត្រឹម​ ១៣០ ដុល្លារ ប៉ុណ្ណោះ។

 

រុស្សី​​នឹង​ផលិត​ iPhone ផ្ទាល់​ខ្លួន​ តម្លៃ​ត្រឹម​ ១៣០ ដុល្លារ

 

លោក​ Igor Kozlov ​នាយ​ផ្នែក​នៃ​ក្រុមហ៊ុន​ Ruselectronics ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​រដ្ឋ​ Rostec ​ឲ្យ​ដឹង​ថា​​ទូរសព្ទ​ដែល​ផលិត​ឡើង​នឹង​មាន​គុណភាព​អាច​ប្រៀប​នឹង iPhone របស់​ Apple បាន​ ប៉ុន្តែ​មាន​តម្លៃ​ថោក​ជាង​ឆ្ងាយ​ណាស់។ លោក​ Igor បាន​សង្កត់​ធ្ងន់​ដូច​នេះ​ថា៖ “ឆ្នាំ​ ២០១៨ យើង​នឹង​មាន​ iPhone ផ្ទាល់​ខ្លួន, iPhone ក្នុង​ស្រុក ដែល​មាន​តម្លៃ​ត្រឹម​ ១៣០ ដុល្លារ”។

 

Rostec ជា​ក្រុមហ៊ុន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៧ ដែល​​​ផ្ដោត​សំខាន់​លើ​​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​រុស្សី។ អគ្គនាយក​ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​ចាត់​តាំង​​ដោយ​ប្រធានាធិបតី​រុស្សី​ផ្ទាល់៕​​​​​

 

ចុច​អាន៖ ក្រុមហ៊ុន​ចិន​នឹង​ដេញ​បុគ្គលិកពី​ការងារ​ បើ​ហ៊ាន​ទិញ iPhone 7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNBC​​​​​