ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ ​

ខេត្តកំពង់ចាម៖ នៅម៉ោង៨យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខប៉ុស្តិ៍ ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
កម្លាំងនគរបាលប៉ុស្តិ៍អូរស្វាយ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន ចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចមុខប៉ុស្តិ៍ ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាប វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ សមត្ថកិច្ចរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀចំនួន៥កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍អូរស្វាយ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ ​